• 2019-10-10 07:28:06
  • បាល់ទាត់

យុវជន Man City ម្នាក់​នេះ Pep ថា​ ឲ្យ​៥០០​លាន​អឺរ៉ូ​ក៏​មិន​លក់​ដែរ អនាគត​អាច​ជំនួស Silva

  • 2019-10-10 07:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​និយាយ​ថា ខ្សែ​បម្រើ​វ័យ​ក្មេង Phil Foden គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល Manchester City មិន​លក់ ទោះ​ឲ្យ​៥០០​លាន​អឺរ៉ូ​ក៏​ដោយ។

កីឡាករ​​ជម្រើស​ជាតិ​អង់គ្លេស​​អាយុ​ក្រោម​២១​ឆ្នាំ​ បាន​តាំង​ចិត្ត​​សាង​អនាគត​​នៅ City ដែល​ជា​ក្លឹប​លេង​តាំង​ពី​យុវជន ត្បិត​បច្ចុប្បន្ន​ពិបាក​ប្រជែង​រក​ជម្រើស​ដំបូង​ក្ដី។ Pep ជឿជាក់​ ​អនាគត​យុវជន​វ័យ​១៩​ឆ្នាំ​រូប​នេះ​នឹង​អាច​ជំនួស​កន្លែង​លេង​របស់ David Silva ពេល​ដែល​គេ​ចាកចេញ​​ក្រោយ​ចប់​រដូវ​កាល​នេះ។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​លើក​ឡើង​ថា៖ "ពួក​យើង​មិនមែន​ចេះ​តែ​ឲ្យ​កុងត្រា​ថ្មី​ទៅ Phil Foden ដោយ​ចៃដន្យ​ទេ។ គេ​គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​មិន​អាច​លក់​ទោះ​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ។ ទោះ​បី​ឲ្យ​៥០០​លាន​អឺរ៉ូ​ក៏​ដោយ។ Phil មិន​អាច​ទៅ​ណា​បាន​ទេ។ Phil គឺ City។ ពួក​យើង​​នឹង​មិន​ទិញ​នរណា​មក​ដើម្បី​តំបន់​កណ្ដាល​នេះទេ។ ពេល​ដែល​ David Silva ចេញ ច្បាស់​ណាស់​នរណា​​នឹង​ក្លាយ​ជា​អ្នក​ជំនួស​កន្លែង"។

Phil Foden ចូល​ហាត់​បាល់​ដំបូង​ជាមួយ Man City ក្នុង​ឆ្នាំ២០០៩។ ២០១៧ គេ​មាន​ឱកាស​ឡើង​មក​លេង​ក្រុម​ធំ ទល់​បច្ចុប្បន្ន​បង្ហាញ​ខ្លួន​បាន​១៩​ប្រកួត​ក្នុង​លីគ រក​បាន​១​គ្រាប់៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់