- 2019-10-10 03:58:14
- បាល់ទាត់
ហេតុផលអស្ចារ្យ កម្ពុជាអាចធ្វើឱ្យផ្អើលពិភពលោក ប៉ះអ៊ីរ៉ង់យប់នេះ
- 2019-10-10 03:58:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលអស្ចារ្យ កម្ពុជាអាចធ្វើឱ្យផ្អើលពិភពលោក ប៉ះអ៊ីរ៉ង់យប់នេះ
ចន្លោះមិនឃើញ
ក្រុមអ៊ីរ៉ង់ នឹងបើកកីឡដ្ឋានយក្សរបស់ខ្លួន ស្វាគមន៍ក្រុមគោព្រៃកម្ពុជា នៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ខាងមុខនេះ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។ នេះជាជំនួបមួយដែលមើលទៅខុសគ្នាឆ្ងាយខ្លាំង រវាងកម្រិតលេងរបស់អ៊ីរ៉ង់ និងក្រុមភ្ញៀវកម្ពុជា ព្រោះក្រុមម្ចាស់ផ្ទះជាគីឡូលេងនៅ World Cup ជុំផ្ដាច់ព្រ័ត្រទៅហើយ។
ទោះជាមើលទៅកម្រិតនៅឆ្ងាយគ្នាមែន តែតាមការលេងជាក់ស្ដែងនាពេលបច្ចុប្បន្ន ក្រុមអ៊ីរ៉ង់ក៏អាចនឹងពិបាកហូបកម្ពុជាដែរ ព្រោះក្រោមការដឹកនាំរបស់លោក Honda កម្ពុជាពេលនេះ មិនមែនកម្ពុជាដែលរបូតគ្រាប់បាល់ច្រើនដូចមុនទេ។ ខណៈដែលប៉ះក្រុមអ៊ីរ៉ង់នេះ ក៏គោព្រៃបានត្រៀមជាស្រេចហើយដែរ សម្រាប់បង្កភាពភ្ញាក់ផ្អើល និងបង្កើតជាការប្រកួតល្អមើលមួយ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលនឹងធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងលើជំនួបខាងលើនេះ៖
១. ប្រកួតដំបូងដែលអ៊ីរ៉ង់បើកឱ្យនារីមើលការប្រកួត
អស់ពេលជាច្រើនឆ្នាំរាប់ចង់ភ្លេចហើយ ដែលអ៊ីរ៉ង់មានច្បាប់ហាមមិនឱ្យនារីមើលការប្រកួតបាល់ទាត់។ ដោយឡែកនៅឆ្នាំ២០១៩ ពេលប៉ះក្រុមកម្ពុជានេះ គឺជាឆ្នាំថ្មីមួយដែលប្រទេសនេះ បានអនុញ្ញាតឱ្យស្ត្រីចូលមើលបាល់។ សំបុត្រសម្រាប់ស្ត្រីជាង៣ពាន់សំបុត្រដាក់លក់ភ្លាម ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ លក់អស់ភ្លាមតែម្ដង។
២.ទម្រង់លេងល្អរបស់កម្ពុជា
កម្ពុជារយៈពេល១ឆ្នាំក្រោមការដឹកនាំរបស់លោក Honda គឺធ្វើបានល្អ បើទោះជាបរាជ័យក៏ល្អមើល និងមានសាច់បាល់ច្រើនដែរ។ មិនថាប៉ះក្រុមខ្លាំងកម្រិតណាទេ គ្រូបង្វឹកកម្ពុជាតែងតែលើកទឹកចិត្តកីឡាករឱ្យលេងតាមការហ្វឹកហាត់ និងកុំខ្លាចដៃគូឱ្យសោះ ព្រោះឱ្យតែចូលទីលានមិនភ័យ លេងតាមអ្វីដែលជាយុទ្ធសាស្ត្រនោះនឹងល្អមើលមិនខាន។
៣. Honda វីរបុរសបាល់ទាត់ជប៉ុន ដឹកនាំក្រុមលេងទល់ក្រុមកម្រិតកំពូល
នេះជាប្រកួតទី១ដែលហុងដា ដឹកនាំក្រុមទល់ក្រុមខ្លាំងកម្រិតពិភពលោកដូចអ៊ីរ៉ង់នេះ។ កាសែតជាច្រើនបានចាប់អារម្មណ៍លើការដឹកនាំក្រុមជម្រើសជាតិលើកដំបូងរបស់ហុងដា។