• 2019-10-09 14:26:21
  • បាល់ទាត់

ផ្អើល​ពេញ​បណ្ដាញ​សង្គម​ រឿង VAR ផ្អាក​ដំណើរការ​ដោយ​សារ​តែ​ការ​សាក​ទូរស័ព្ទ​មួយ​គ្រឿង

  • 2019-10-09 14:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រកួត​រវាង​ក្លឹប Al Nassr និង​ក្លឹប Al Fateh កាល​ពី​ថ្ងៃ​អង្គារ (បើ​តាម​សារព័ត៌មាន RT) មាន​ហេតុការណ៍​មួយ​ដែល​ធ្វើ​ប្រព័ន្ធ​ VAR ផ្អាក​ដំណើរ​ការ​។

ការ​ផ្អាក​ដំណើរ​ការ​នោះ​គឺ​ដោយសារ​តែ​ មាន​បុគ្គលិក​ម្នាក់​ដក​ខ្សែ​របស់ VAR ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​របស់​ខ្លួន។

(រូប​តំណាង៖ ប្រភព​ពី RT)

យ៉ាងណាមិញ បង្អាក់​ដំណើរ​ការ​នៃ VAR មិន​ធ្វើ​ឲ្យ​ការ​ប្រកួត​រអាក់រអួល​ទេ។ ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ដោយ​ក្លឹប​ជើងឯក​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ ៨សម័យ Al Nassr ឈ្នះ Al Fateh ១-០។

ទោះ​ជា​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ក៏​ដោយ សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ Twitter បដិសេធ​នូវ​ព័ត៌មាន​ទាំង​នេះ។ អ្នក​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​ Twitter ភាគ​ច្រើន​យល់​ឃើញ​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍​សារព័ត៌មាន​នេះ ជា​ការ​បិទបាំង​នូវ​ភាព​អសកម្ម​នៃវិស័យ​​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត៕

ប្រភព៖ RT ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់