• 2019-10-09 11:35:27
  • បាល់ទាត់

Zlatan ចោទ​គ្រូ​ស៊ុយអែត​ថា មើល​រំលង​កីឡាករ​ប្រភេទ​នេះ

  • 2019-10-09 11:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់ទាត់​ស៊ុយអែត​ខ្សែ​ប្រយុទ្ធ​ Zlatan បាន​ចោទ​ប្រកាន់​គ្រូ​ជម្រើស​ជាតិ​ស៊ុយអែត​លោក Janne Andersson ថា​មើល​រំលង​កីឡាករ​ ដែល​មាន​ដើម​កំណើត​ពី​ជន​អន្តោប្រវេសន៍។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ពេល​គាត់​កោះ​ហៅ​ដំបូង គ្មាន​ទេ​កីឡាករ​ល្អ​ៗ​ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ផ្សេង​។ ពេល​គេ​សួរ​ គាត់​ចាប់​ផ្ដើម​ត្អូញ​ហើយ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជឿជាក់​ថា ស៊ុយអែត​ធ្លាក់​ទម្រង់​លេង​ក៏​ដោយ​សារ​តែ​គ្រូ​បង្វឹក​រូប​នេះ​ដែរ។

លោក Janne Andersson ដឹកនាំ​ស៊ុយអែត​តាំង​ពី​ឆ្នាំ២០១៦​មក។ ក្នុង​ ១៥​ប្រកួត​ចុង​ក្រោយ​នេះ លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ឈ្នះ ៤ប្រកួត ចាញ់ ៥ប្រកួត និង​ស្មើ ៦ប្រកួត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ប្រទេស​ស៊ុយអែត​មាន​ប្រជាជន ដែល​មាន​ដើមកំណើត​ពី​បរទេស​ជាង ២០% ដោយ​ Zlatan ផ្ទាល់​ក៏​មាន​ដើម​កំណើត​ចេញ​ពី​ជនជាតិ​បូស្នី និង​ជនជាតិ​ក្រូអាត​ផង​ដែរ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់