- 2019-10-09 09:18:48
- បាល់ទាត់
លើកដំបូងហើយ! Messi ទម្លាយថា មានម្ដងគេចង់ចេញពី Barca ព្រោះរឿងមួយ
- 2019-10-09 09:18:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកដំបូងហើយ! Messi ទម្លាយថា មានម្ដងគេចង់ចេញពី Barca ព្រោះរឿងមួយ
ចន្លោះមិនឃើញ
Lionel Messi បានទម្លាយឲ្យដឹងថា គេចង់ចាកចេញពី Barcelona អំឡុងពេលជាប់រឿងពន្ធ២,៩៥លានផោនជាមួយរដ្ឋាភិបាលអេស្ប៉ាញ។
ក្នុងអាជីពបាល់ទាត់ Messi ធ្លាប់លេងឲ្យ Barcelona តែមួយគត់ និងតែងនិយាយជារឿយៗចង់នៅក្លឹបនេះជារៀងរហូត។ ប៉ុន្តែអំឡុងពេលមានរឿងកាលពីរដូវក្ដៅឆ្នាំ២០១៧ Messi មានចិត្តចង់ចេញពីក្លឹប តែសំណាងល្អពេលនោះមិនមានក្លឹបណាដាក់សំណើផ្លូវការមកកាន់គេ។
និយាយក្នុងកិច្ចសម្ភាសន៍ជាមួយ RAC1 ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននិយាយថា៖ “នៅពេលនោះ ជាមួយភាពរញ៉េរញ៉ៃនៃរតនាគារ ខ្ញុំពិតជាចង់ចេញ តែមិនមែនចង់ចេញពី Barca នោះទេ ប៉ុន្តែចង់ចេញពីប្រទេសអេស្ប៉ាញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវគេធ្វើបាប ហើយខ្ញុំមិនចង់នៅទីនេះទៀតទេ។ គ្រានោះខ្ញុំមិនមានការដាក់សំណើផ្លូវការពីក្លឹបផ្សេងឡើយ ព្រោះពួកគេដឹងពីគំនិតខ្ញុំចង់បន្តនៅទីនេះ"។
ពេលដែលករណីខាងលើបានបញ្ចប់ តាមរយៈការពិន័យជាសាច់ប្រាក់២២៣ ០០០ផោន Messi បន្ថែមថា៖ "វាពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំនិងគ្រួសារ ព្រោះគ្មាននរណាដឹងតើមានរឿងអ្វីកើតឡើងទៀតទេ"។ សុបិនអាក្រក់បានរសាត់បាត់ Messi នៅតែបន្តនៅ Nou Camp ហើយបច្ចុប្បន្នកំពុងលេងនៅឆ្នាំទី១៦របស់គេជាមួយក្លឹប៕