• 2019-10-09 06:53:01
  • បាល់ទាត់

Lionel Messi គិត​ថា Neymar គួរ​ទៅ Real Madrid

  • 2019-10-09 06:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi បាន​លើក​ឡើង​ថា Neymar គួរ​តែ​ទៅ​ចូលរួម​ជាមួយ Real Madrid អំឡុង​ពេល​ទីផ្សារ​ដោះ​កីឡាករ​រដូវ​ក្ដៅ​នេះ ជំនួស​ការ​មិន​បាន​មក Barcelona។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​មាន​បំណង​ចង់​ចេញ​ពី Paris Saint-Germain ហើយ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​ទាំង​ពីរ​គឺ Barcelona និង Real Madrid សុទ្ធ​តែ​ចង់​បាន​គេ។ “ខ្ញុំ​គិត​ថា Neymar គួរ​តែ​ទៅ Real Madrid ប្រសិន​បើ​មិន​បាន​មក​​ទី​នេះ (Barca)”។ សម្ដី​របស់ Messi និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ RAC1។

Messi វ័យ​៣២​ឆ្នាំ​​បាន​បន្ត​ថា៖ “Neymar ពិត​ជា​ចង់​ចេញ​ពី​ទីក្រុង​ប៉ារីស។ ហើយ​ខ្ញុំ​គិត​ថា Florentino Perez និង Real Madrid អាច​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​​ចុះ​កុងត្រា​យក​គេ”។ តាម​ពិត​ទៅ​មុន​​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​បិទ Barca បាន​ព្យាយាម​តាម​យក​ Neymar មក​វិញ​មែនទែន តែ​ Paris បាន​បដិសេធ​គ្រប់​សំណើ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់