• 2019-10-09 02:22:01
  • បាល់ទាត់

វីរបុរស​បាល់​ទាត់​ម្នាក់​ដែល​ធ្លាប់​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup ប្រកាស​ចូល​និវត្តន៍

  • 2019-10-09 02:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Manchester United និង Bayern Munich ខ្សែ​បម្រើស Bastian Schweinsteiger បាន​ប្រកាស​ចូល​និវត្តន៍​ហើយ។

កីឡាករ​វ័យ​៣៥​ឆ្នាំ​បាន​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​របស់​គេ​២​ថ្ងៃ បន្ទាប់​ពី​បញ្ចប់​​រដូវ​កាល​នៅ Major League Soccer។ ក្លឹប​របស់​គេ Chicago Fire បាន​បញ្ចប់​លីគ​ស្ថិត​នៅ​លេខ​១៧​ក្នុង​តារាង​ពិន្ទុ MLS។

Schweinsteiger ធ្លាប់​ជួយ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ២០១៤ និង​ពាន Bundesliga ៨​លើក​ជាមួយ Bayern។ សរុប​គេ​ធ្លាប់​បង្ហាញ​ខ្លួន​បាន​១២១​ប្រកួត​ឲ្យ​អាល្លឺម៉ង់​រវាង​ឆ្នាំ​២០០៤​ដល់​២០១៦។ ខ្សែ​បម្រើ​រូប​នេះ​​លេង​បាន​៥០០​ប្រកួត​ឲ្យ Bayern និង​ធ្លាប់​ជួយ​ក្រុម​លើក​ពាន Champions League មុន​ពេល​ផ្លាស់​ទៅ Man Utd ក្នុង​តម្លៃ​ខ្លួន​១៤,៤​លាន​ផោន​ក្នុង​ឆ្នាំ​២០១៥។

២០១៧ Schweinsteiger សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ​ក្រុម Chicago Fire ដោយ​គ្មាន​តម្លៃ​ខ្លួន។ រដូវ​កាល​ដំបូង​គេ​បាន​ជួយ​ក្រុម​ឈរ​លេខ​៣​​ក្នុង​លីគ​កំពូល​របស់​អាមេរិក៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់