• 2019-10-08 09:26:41
  • បាល់ទាត់

​ដំណឹង​ល្អ! ​អ៊ីរ៉ង់​ប៉ះ​កម្ពុជា ​នឹង​មាន​ផ្សាយ​ផ្ទាល់​តាម​ Facebook ​ទៀត

  • 2019-10-08 09:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ស៊ីថូ ណាថាន ​ខាង CTN ​នឹង​ផ្សាយ​បន្ដ​ផ្ទាល់​ការ​ប្រកួត​រវាង​ក្រុម​អ៊ីរ៉ង់ ​និង​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ប្រធាន​ផ្នែក​កីឡាករ​របស់​ស្ថានីយ​ទូរទស្សន៍​ CBS ​ខាង​លើ​នេះ ​បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​ថា​ការ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ ​នឹង​មាន​ផ្សាយ​ផ្ដាច់​មុខ​នៅ​លើ​ទូរទស្សន៍ CTN ​ហើយ​ក៏​មាន​ការ​បន្ដ​ផ្ទាល់ Live ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់ CTN ​ផង​ដែរ។ ដូច្នេះ​វា​នឹង​មាន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទស្សនា​នៅ​កម្ពុជា​មិន​ខាន។

រំលឹក​ថា​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង៨:៣០នាទី​យប់ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៩៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់