- 2019-10-08 07:07:39
- បាល់ទាត់
ទស្សនាគុណភាពប្រយុទ្ធរបស់កីឡាករអ៊ីរ៉ង់ដែលនៅ Zenit មុនប៉ះកម្ពុជា២ថ្ងៃទៀត
- 2019-10-08 07:07:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាគុណភាពប្រយុទ្ធរបស់កីឡាករអ៊ីរ៉ង់ដែលនៅ Zenit មុនប៉ះកម្ពុជា២ថ្ងៃទៀត
ចន្លោះមិនឃើញ
ខ្វះតែ២ថ្ងៃទៀតទេ ពោលថ្ងៃទី ១០ ខែ តុលា ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជាមួយជម្រើសជាតិអ៊ីរ៉ង់ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2022 ជុំទីពីរ។
ខ្សែប្រយុទ្ធរបស់អ៊ីរ៉ង់ Sardar Azmoun បច្ចុប្បន្នកំពុងលេងនៅក្លឹបរុស្សី Zenit Saint Petersburg ត្រូវបានគេមើលឃើញថា ជាកីឡាករគ្រោះថ្នាក់បំផុតសម្រាប់គោព្រៃកម្ពុជា។ ថ្មីៗនេះគេទើបតែបន្តរកគ្រាប់បាល់ជួយ Zenit ឈ្នះ Benfica 3-1 ក្នុងការប្រកួតពានរង្វាន់ UEFA Champions League។
យ៉ាងណាមិញ លោក Felix គ្រូបង្វឹកក្រុមកម្ពុជារំឭកថា អ៊ីរ៉ង់មិនមែនកីឡាករតែម្នាក់នេះទេ ពួកគេមានកីឡាករល្អច្រើនទៀត។ កីឡាករអ៊ីរ៉ង់ដែលលេងនៅតំបន់អឺរ៉ុបមានSardar Azmoun លេងនៅ Zenit ប្រទេសរុស្ស៊ី Mehdi Taremi លេងនៅ Ave ប្រទេសព័រទុយហ្គាល់ Mehrdad Mohammadi លេងនៅ Desportivo Aves ព័រទុយហ្គាល់ Majid Hosseini លេងនៅ Trabzonspor ទួរគី Milad Mohammadi លេងនៅ Gent បែលហ្សិក។
វីដេអូខាងក្រោមនឹងបង្ហាញពីគុណភាពប្រយុទ្ធរបស់ Sardar Azmoun៖