• 2019-10-07 12:05:23
  • បាល់ទាត់

ឪម៉ាល់​ទិច​ Alves និង​កីឡាករ​ផ្សេង​ទៀត នៅ​ប្រកួត​លីគ​កំពូល​ប្រេស៊ីល

  • 2019-10-07 12:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​លីគ​កំពូល​ប្រេស៊ីល Serie A រវាង​ក្លឹប Sao Paulo និង​ក្លឹប Fortaleza មាន​សំបុក​ឪម៉ាល់​ទំ​នៅ​លើ​ទង់​នៅ​កែង​តារាង​បាល់ទាត់​តែ​ម្ដង​។

ក្នុង​អំឡុង​នាទី​ទី២៥ នៅ​ពេល​ដែល​ខ្សែ​ការពារ​ស្លាប​ឆ្វេង Dani Alves ទាត់ Corner គេ​ក៏​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ ដោយ​មាន​សត្វ​ឪម៉ាល់​ទិច​រូប​គេ។ កីឡាករ​ផ្សេង​ៗ​ក៏​រត់​មក​មើល​ពី​ស្ថានភាព​កីឡាករ​រូប​នេះ ហើយ​ការ​ប្រកួត​ក៏​ផ្អាក​ជាង ៥នាទី។

កីឡាករ​មួយ​រូប​ក្លាហាន​ក៏​ដក​ទង់​សំបុក​ឪម៉ាល់​នោះ ហើយ​កីឡាករ​ទាំង​អស់​បាន​រង់​ចាំ​ទង់​កែង​តារាង​ថ្មី​ មក​ជំនួស។ យ៉ាងណាមិញ ស្ថានភាព​របស់ Alves មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​លម្អិត​ទេ ប៉ុន្តែ​រូប​គេ​បាន​បន្ត​លេង​រហូត​ដល់​ចប់​ការ​ប្រកួត។

ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ Sao Paulo ឈ្នះ ២-១។

ខាង​ក្រោម​នេះ​ជា វីដេអូ​ដែល​សត្វ​ឪម៉ាល់​ទិច​ Alves៖

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់