• 2019-10-07 03:32:02
  • បាល់ទាត់

មុន​ប៉ះ​យក្ស​អ៊ីរ៉ង់ ​តើ Honda គិត​យ៉ាង​ណា​ដែរ ចំពោះ​ប្រកួត​នេះ​?

  • 2019-10-07 03:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​បាន​ទៅ​ដល់​ទឹក​ដី​អ៊ីរ៉ង់​ហើយ ​ដើម្បី​ត្រៀម​ត​ទល់​ជាមួយ​ក្រុម​គីឡូ​យក្ស​របស់​អាស៊ី ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពាន​រង្វាន់ FIFA World Cup 2022។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Honda ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លះ​ៗ​ដែរ​ថា៖ “ខ្ញុំ​គិត​ថា​យើង​នឹង​ទទួល​បាន​មេរៀន​១​កម្រិត​ពី​ពួកគេ (អ៊ីរ៉ង់)”។ ត្បិត​អី​ក្រុម​នេះ ​ជា​ក្រុម​ខ្លាំង ​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ ​និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។

អ៊ីរ៉ង់​កំពុង​មាន​កំណត់ត្រា​ល្អ ដោយ​កាល World Cup 2018 ​កន្លង​ទៅ ពួកគេ​នៅ​ពូល​ជាមួយ​ក្រុម​អេស្ប៉ាញ ​ព័រទុយហ្គាល់ ​និង​ម៉ារ៉ុក។ ពួកគេ​ឈរ​នៅ​លេខ​៣​ក្នុង​ពូល សឹង​តែ​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៅ​ហើយ។ ​ដោយ​៣​ប្រកួត ​ចាញ់​អេស្ប៉ាញ ១-០ ​ស្មើ​ព័រទុយហ្គាល់ ១-១ ​និង​ឈ្នះ​ម៉ារ៉ុក ​១-០៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់