• 2019-10-04 12:44:59
  • បាល់ទាត់

ទី​បំផុត! គ្រូ​អាល្លឺម៉ង់​សម្រេច​រើស​ហើយ​រវាង​ Neuer និង Ter Stegen

  • 2019-10-04 12:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​អាល្លឺម៉ង់​លោក Joachim Low បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា អ្នក​ចាំ​ទី​ដៃ​ទី១ បាន​ទៅ​លើ កីឡាករ Manuel Neuer នៃ ក្លឹប​ Bayern Munich ខណៈ​ អ្នក​ចាំ​ទី Marc Andre Ter Stegen បាន​លេង​ក្នុង​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

លោក​បាន​និយាយ​ថា៖ " ទាំង​គ្រូ​អ្នក​ចាំ​ទី និង​ខ្ញុំ បាន​សម្រេច​ចិត្ត​ថា Marc នឹង​លេង​ក្នុង​ប្រកួត​ប៉ះ​អាហ្សង់ទីន ខណៈ Neuer នឹង​លេង​ប៉ះ​នឹង​អេស្តូនី (ប្រកួត​វគ្គ​ជម្រុះ UEFA Euro 2020) '' ។

លោក​បាន​សង្កត់​ធ្ងន់​ថា៖ " ខ្ញុំ​បញ្ជាក់​ហើយ បញ្ជាក់​ទៀត​ថា Neuer នៅ​តែ​ជា​ប្រធាន​ក្រុម និង​អ្នក​ចាំ​ទី​ដៃ​ទី ១ របស់​ពួក​យើង​សម្រាប់​ប្រកួត​ជើងឯក​ទ្វីប​អឺរ៉ុប ដូច្នេះ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​ជម្លោះ​ពាក្យ​សម្ដី​រវាង​កីឡាករ​អ្នក​ចាំ​ទី​ទាំង​ពីរ រហូត​ដល់​ប្រធាន​ក្លឹប Bayern គំរាម​មិន​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​លេង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទៀត​ផង៕

ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ជម្លោះ​ពាក្យ​សម្ដី​រវាង​ Neuer និង Ter Stegen

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី