- 2019-10-03 12:55:56
- បាល់ទាត់
គ្រូ Man Utd ប្រតិកម្មខ្លាំងៗទៅនឹងការលេងនៅតារាងស្មៅសិប្បនិម្មិតពេលប៉ះក្លឹប AZ Alkmaar
- 2019-10-03 12:55:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Man Utd ប្រតិកម្មខ្លាំងៗទៅនឹងការលេងនៅតារាងស្មៅសិប្បនិម្មិតពេលប៉ះក្លឹប AZ Alkmaar
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បានប្រតិកម្មខ្លាំងៗក្នុងសន្និសីទសារព័ត៌មាន នឹងការប្រើប្រាស់ស្មៅសិប្បនិម្មិតក្នុងការប្រកួតប៉ះនឹងក្លឹបហុល្លង់ AZ Alkmaar នៃក្របខ័ណ្ឌលំដាប់ទី ២ អឺរ៉ុប ។
លោកបាននិយាយថា លោកធ្លាប់ប្រើទីលានស្មៅសិប្បនិម្មិតដែរនៅន័រវែស ដោយសារតែនៅទីនោះអាកាសធាតុមិនអំណោយទាន (ត្រជាក់ពេក) តែនៅហុល្លង់វិញអាកាសធាតុរាងល្អជាង ប៉ុន្តែស្មៅសិប្បនិម្មិតអន់ជាងនៅន័រវែសទៀត។
លោកបានបន្ថែមថា បើលោកមានក្លឹបនៅហុល្លង់ លោកនឹងប្រើប្រាស់ស្មៅសិប្បនិម្មិតឡើយ។
តាមពិតទៅកីឡដ្ឋានរបស់ក្លឹប AZ Alkmaar មានស្មៅពិតៗ ប៉ុន្តែកីឡដ្ឋានរបស់ក្លឹបនេះ ត្រូវបានខូចខាតដោយខ្យល់ព្យុះ ដែលតម្រូវឲ្យលេងនៅកីឡដ្ឋានផ្សេងទៀត។ យ៉ាងណាមិញ ក្លឹប AZ Alkmaar បានលេងកីឡដ្ឋាន ដែលមានទីលានសិប្បនិម្មិតនេះជាង ២ខែហើយ ក្រោយពីកីឡដ្ឋានខ្លួនមិនអាចដំណើរការបាន។
គួរបញ្ជាក់ផងដែរថា Manchester United នឹងទៅសួរសុខទុក្ខក្លឹប AZ Alkmaar នៅយប់ថ្ងៃទី០៣ តុលានេះ ម៉ោង១១.៥៥នាទី (ម៉ោងនៅកម្ពុជា)៕