• 2019-10-03 10:55:40
  • បាល់ទាត់

Messi បកស្រាយ​ពី​ទំនាក់ទំនង​ជាមួយ Griezmann

  • 2019-10-03 10:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann បាន​និយាយ​ថា រូប​គេ និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ពិបាក​ទាក់ទង​គ្នា​ណាស់។ ទាក់ទង​នឹង​រឿង​នេះ Messi ក៏​បាន​បកស្រាយ​នៅ​ក្រោយ​ប្រកួត​ប៉ះ​នឹង​ Inter Milan ក្នុង​ក្របខ័ណ្ឌ UEFA Champions League។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " តាម​ពិត​ទៅ​ពួក​យើង​គ្មាន​បញ្ហា​អ្វី​ទេ។ បន្តិច​ម្ដង​ៗ​ ទំនាក់ទំនង​រវាង​ពួក​យើង​ទាំង​ពីរ នឹង​ល្អ​ឡើង​ៗ " ។

Messi បន្ថែម​ថា៖ " ទំនាក់ទំនង​ជាមួយ​គ្រប់គ្នា​គឺ​ល្អ​ទាំង​អស់ ពួក​យើង​សាមគ្គី​គ្នា " ។

ក្រៅ​ពី​នេះ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ក៏​បាន​ប្រាប់​ថា រូប​គេ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ក្រោយ​ពី​បាន​ជួយ​ក្រុម ៩០​នាទី​ពេញ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់