• 2019-10-01 08:53:20
  • បាល់ទាត់

ស្ថិតិ​បង្ហាញ​ថា​ Ole ដឹកនាំ​ Man Utd ធ្លាក់​ខ្លាំង​ជាង​ Moyes ទៀត​

  • 2019-10-01 08:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ដណ្ដើម​បាន​១​ពិន្ទុ​ពី​ កាំ​ភ្លើង​ធំ​ Arsenal នៅ​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៧​ក្រោយ​ស្មើ​គ្នា​ ១-១ កាល​ពី​យប់​មិញ។​

ទោះ​មិន​បរាជ័យ​មែន​ប៉ុន្តែ​១​ពិន្ទុ​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​ឈរ​លេខ​១០​​ឯណោះ​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស​ ទាប​ជាង​គេ​បើ​ធៀប​នឹង​ក្រុម​ខ្លាំង​ដូចជា Liverpool, Manchester City, Arsenal, Tottenham និង​ Chelsea។​

កាន់​តែ​អាក្រក់​ជាង​នេះ​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ole Gunnar Solskjaer ក្រុម​មាន​មូលដ្ឋាន​នៅ​ Old Trafford ដណ្ដើម​បាន​​៩​ពិន្ទុ​គត់​ពី​៧​ប្រកួត​។ ​ស្ថិតិ​នេះ​អន់​ជាង​ការ​ដឹកនាំ​របស់​លោក​ David Moyes កាល​ពី​ឆ្នាំ​២០១៤​ទៅ​ទៀត​ដែល​កាល​ណោះ​​រក​បាន​១០​ពិន្ទុ​ដែរ​​ពី​៧​ប្រកួត៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់