• 2019-09-27 11:00:00
  • បាល់ទាត់

Zlatan វ័យ​ក្រោម ៣០ឆ្នាំ និង Zlatan វ័យ​លើ ៣០​ឆ្នាំ មួយ​ណា​ស៊ុត​ច្រើន​ជាង?

  • 2019-09-27 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​កីឡាករ​ ដែល​ជោកជាំ​ដោយ​បទពិសោធន៍ ក៏​ព្រោះ​តែ​មាន​អាយុ​ក្បែរ ៤០​ឆ្នាំ ហើយ​លេង​បាន​ក្លឹប​មិន​តិច​ទេ។

កីឡាករ​រូប​នេះ នៅ​ក្នុង​វ័យ​ក្រោម​ ៣០​ឆ្នាំ​លេង​ឲ្យ​ក្លឹប​ចំនួន ៦​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​លេង​នៅ​ក្លឹប​ស៊ុយអែត Malmo ក្លឹប​ហុល្លង់ Ajax ក្លឹប​អ៊ីតាលី Juventus រួច​បន្ត​ទៅ​ Inter Milan ហើយ​មក Barcelona និង​ចុង​ក្រោយ​ក្លឹប AC Milan។ ក្នុង​វ័យ​ក្រោម ២០​ឆ្នាំ កីឡាករ​រូប​នេះ​រក​បាន ២៣២​គ្រាប់ ក្នុង​ ៥២៨​ប្រកួត។

ដោយ​ឡែក​ពេល​ឡើង​ ៣០​ឆ្នាំ​ភ្លាម​ Zlatan ក៏​ផ្លាស់​មក​លេង​តែ ៣​ក្លឹប​ទេ ដោយ​លេង​នៅ Paris Saint-Germain ហើយ​មក Manchester United រួច​ហើយ​ក៏​មក​សហរដ្ឋអាមេរិក​លេង​នៅ LA Galaxy។ ចាប់​ពី​​ ៣០​ឆ្នាំ​ទៅ Zlatan លេង​បាន ៣៧២​ប្រកួត ហើយ​រក​បាន ៣០១​គ្រាប់។

កីឡាករ​កម្ពស់​ខ្ពស់​រូប​នេះ លើក​ពាន​ជា​ច្រើន​មក​ហើយ ទាំង​លីគ​កំពូល និង​ពាន​ក្នុង​ស្រុក ប៉ុន្តែ​ក្នុង​ទ្វីប​អឺរ៉ុប Zlatan មិន​បាន​ឈ្នះ​ពាន UEFA Champions League ព្រម​ទាំង​ពាន​លីគ​កំពូល​អង់គ្លេស​ទេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី