• 2019-09-26 14:10:29
  • បាល់ទាត់

Barca រក​ការ​ផាក​ពិន័យ​ពី​ស្ថាប័ន​បាល់ទាត់​អេស្ប៉ាញ ពាក់ព័ន្ធ​នឹង​រឿង​ Griezmann

  • 2019-09-26 14:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ភូមិន្ទ​អេស្ប៉ាញ​ផាក​ពិន័យ​តែ ៣០០អឺរ៉ូ (៣២៨​ដុល្លារ) ប៉ុណ្ណោះ ដោយ​ក្លឹប​នេះ ត្រូវ​បាន​រក​ឃើញ​ថា ល្មើស​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​យក​ ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Antoine Griezmann ពី​ក្លឹប Atletico Madrid។

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា Barcelona បាន​ល្មើស​ច្បាប់ ដោយ​បាន​ទាក់ទង​ Griezmann ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្លឹប Atletico Madrid នៅ​ពេល​ដែល​គេ​ស្ថិត​ក្នុង​កុងត្រា​ជាមួយ​ក្លឹប​នៃ​រាជធានី​អេស្ប៉ាញ​មួយ​នេះ។

ក្លឹប Atletico បាន​ចោទ​ Barcelona ថា បាន​ទាក់ទង​ Griezmann តាំង​ពី​ខែ​មីនា ឆ្នាំ២០១៩ មក​ម្ល៉េះ ហើយ​ក្លឹប​នេះ​យល់​ថា ខាង​ភាគី​កាតាឡាន់​គួរ​តែ​បង់​ថ្លៃ​ផ្ដាច់​កុងត្រា​ចំនួន​ជាង ២២០​លាន​ដុល្លារ (តម្លៃ​ផ្ដាច់​កុងត្រា​នៅ​ខែ​មីនា)។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ខែ​កក្កដា ឆ្នាំ២០១៩ Barcelona បាន​ប្រកាស​ថា បាន​ទិញ​ Griezmann ពី Atletico ក្នុង​តម្លៃ​១៣១​លាន​ដុល្លារ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់