- 2019-09-26 02:54:29
- ព័ត៌មាន
ប្រធានសហព័ន្ធល្បុក្កតោ ធ្វើពិធីសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្តដល់កីឡាករឈ្នះមេដាយ
- 2019-09-26 02:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធល្បុក្កតោ ធ្វើពិធីសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្តដល់កីឡាករឈ្នះមេដាយ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធល្បុក្កតោ ឯកឧត្ដម ចាន់ សារុន បានធ្វើពិធីជួបជុំ និងសំណេះសំណាលក៏ដូចជាផ្ដល់ថវិកាមួយចំនួនដល់កីឡាករ កីឡាការិនីដែលទើបឈ្នះមេដាយលើឆាកអន្តរជាតិថ្មីៗដើម្បីជាការលើកទឹកចិត្តកាលពីម្សិលមិញនេះ។
ប្រធានសហព័ន្ធសហព័ន្ធខាងលើនេះបានឲ្យដឹងថា កម្មវិធីនេះធ្វើរួចម្ដងហើយ ប៉ុន្តែមិនបានជុំគ្នាល្អនោះទេ ដូច្នេះសម្រេចធ្វើជាថ្មីម្ដងទៀតមុនពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ការរៀបចំលើកនេះគឺបានជួបជុំគ្នាល្អតែម្ដង ហើយពិធីនេះគឺជាការអបអរសាទរឲ្យសមទៅ និងជ័យជម្នះរបស់ក្រុមល្បុក្កតោដែលទទួលបានជោគជ័យជាខ្លាំងនៅឯប្រទេសកូរ៉េ កាលពីពេលថ្មីៗនេះ។
ឯកឧត្ដម ចាន់ សារុន បានបន្ថែមទៀតថា កាលពីឆ្នាំ២០១៨ ក្រុមល្បុក្កតោកម្ពុជាបានទៅចូលរួមប្រកួតនៅប្រទេសកូរ៉េម្ដងដែរ ប៉ុន្តែមិនទទួលបានមេដាយសូម្បីមួយគ្រឿង។ បើទោះជាមិនទទួលបានមេដាយក្ដីប្រធានសហព័ន្ធខាងលើនេះ ចាត់ទុកជាការដកបទពិសោធ ទៅមើលពីរបៀបរបប បច្ចេកទេសរបស់គេ ជាចុងក្រោយឆ្នាំ២០១៩នេះ ទទួលបានលទ្ធផលមេដាយមាស រហូតដល់ទៅ៦គ្រឿង។
ប្រធានសហព័ន្ធ បានផ្ដែផ្ដាំដល់កីឡាករ កីឡាការិនីទាំងអស់ឲ្យបន្តខំប្រឹងប្រែងហ្វឹកហាត់ មិនត្រូវប្រហែស ដោយគិតថាខ្លួនធ្លាប់ឈ្នះមេដាយមាសរួចហើយនោះទេ ព្រោះប្រទេសផ្សេងៗគេមិននៅស្ងៀមទេគឺតែងតែពង្រឹងសមត្ថភាពដូចគ្នានេះដែរ។
ពិធីជួបជុំសំណេះសំណាល និងផ្ដល់ថវិកាលើកទឹកចិត្តរបស់ប្រធានសហព័ន្ធល្បុក្កតោ នេះធ្វើឡើងនៅឯគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃម្សិលមិញនេះ។ គណៈធិបតីចូលរួមមាន ឯកឧត្ដម ចាន់ សារុន ប្រធានសហព័ន្ធ ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធ ឯកឧត្ដម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធផងដែរ រួមទាំងសិស្សគុនល្បុក្កតោជាច្រើននាក់៕