- 2019-09-20 13:21:23
- បាល់ទាត់
ទើបតែចូលលេង UCL មួយប្រកួតដំបូង Erling Haaland ជាប់ជាកីឡាករឆ្នើមប្រចាំសប្ដាហ៍
- 2019-09-20 13:21:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែចូលលេង UCL មួយប្រកួតដំបូង Erling Haaland ជាប់ជាកីឡាករឆ្នើមប្រចាំសប្ដាហ៍
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ Erling Braut Haaland ត្រូវបានរើសជាកីឡាករឆ្នើមប្រចាំសប្ដាហ៍ នៃព្រឹត្តិការណ៍ UEFA Champions League ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អ ពេលប៉ះនឹងក្លឹបបែលហ្សិក Genk។
កីឡាករនៃក្លឹបអូទ្រីស Salzburg នេះ បានស៊ុត Hat-Trick ដោយប្រើពេលតែ ៤៥នាទីដំបូងប៉ុណ្ណោះ ក្នុងប្រកួតនៃក្របខ័ណ្ឌកំពូលអឺរ៉ុបដំបូងរបស់ខ្លួន កាលពីយប់ថ្ងៃពុធកន្លងទៅ។
Erling Haaland បានរកគ្រាប់បាល់ ១៧គ្រាប់ហើយ ក្នុង ៩ប្រកួត នៅក្នុងរដូវកាល ២០១៩/២០នេះ៕
អានបន្ត៖ ជីវប្រវត្តិត្រួសៗនៃ ខ្សែប្រយុទ្ធ Erling Braut Haaland