• 2019-09-18 08:00:22
  • បាល់ទាត់

Ter Stegen ប្រាប់​តិចនិច​អាច​ចាប់​បាល់​ប៉េ​ របស់​ Reus

  • 2019-09-18 08:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ដណ្ដើម​បាន​១​ពិន្ទុ​ពី​ Borussia Dortmund ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ០​ទល់​នឹង​០។​

ក្នុង​ការ​ប្រកួត​នៅ​ទឹកដី​ Signal Iduna Park ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​របស់​ក្រុម​ភ្ញៀវ​ អ្នក​ចាំ​ទី​ Marc-Andre ter Stegen បាន​សាង​គុណសម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ ក្រោយ​​សង្គ្រោះ​បាល់​​ជា​ច្រើន​លើក​​ច្រើន​សា​ ពិសេស​គឺ​ការ​ទប់​ស្កាត់​​បាល់​ប៉េណាល់ទី​របស់​ Marco Reus។​ ​

Stegen ​បាន​ប្រាប់​ពី​គន្លឹះ​សង្គ្រោះ​បាល់​ប៉េថា៖ "យើង​តែង​សិក្សា​មុន​ប្រកួត​ថា​កីឡាករ​ណា​ជា​អ្នក​ទាត់​​ប៉េណាល់ទី​។​ សម្រាប់​ Dortmund គឺ Marco Reus។ ខ្ញុំ​បាន​មើល​វីដេអូ​ជា​ច្រើន​ពី​ការ​ទាត់​របស់​ Reus ហើយ​ជា​ទូទៅ​គេ​តែង​ប្ដូរ​ទិសដៅ​ស៊ុត​ ​ធ្វើ​ឲ្យ​យើង​ពិបាក​ស្មាន។​ ​យប់​មិញ​ខ្ញុំ​មាន​គិត​ថា​​គេ​ស៊ុត​ទៅ​ឆ្វេង ហើយ​ខ្ញុំ​ក៏​សង្គ្រោះ​បាន​មែន"។​

គួរ​បញ្ជាក់​ថា​ Stegen វ័យ​២៧​ឆ្នាំ​ជួយ​សង្គ្រោះ​បាល់​ប៉េណាល់​ទី​៤​ដង​ពី​ការ​ទាត់​៦​លើក​ នៅ​កម្មវិធី Champions League៕

ប្រភព៖ Sport English ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី