- 2019-09-17 13:13:39
- បាល់ទាត់
Higuain ទាត់ធាក់គ្រូបង្វឹក និងបដាផ្សាយពាណិជ្ជកម្មអំឡុងពេលហ្វឹកហាត់
- 2019-09-17 13:13:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Higuain ទាត់ធាក់គ្រូបង្វឹក និងបដាផ្សាយពាណិជ្ជកម្មអំឡុងពេលហ្វឹកហាត់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ត្រូវបានគេប្រទះឃើញ ទាត់ធាក់គ្រូបង្វឹករបស់ខ្លួន ព្រមទាំងបដាផ្សាយពាណិជ្ជកម្មរបស់ក្លឹប Juventus ក្នុងពេលដែលហ្វឹកហាត់សម្រាប់ត្រៀមប្រកួតដំបូងនៃ UEFA Champions League ប៉ះនឹងក្លឹប Athletico Madrid នៅយប់ថ្ងៃពុធ។
ហេតុការណ៍នេះ កើតឡើងនៅពេលដែលក្រុមទាំងមូលកំពុងតែលេងស្វាដណ្ដើមបាល់។ Higuain ធ្វើជាអ្នកចាំទី ហើយក្រុមទាំងមូលបានប៉ះបាល់ចុះ ប៉ះបាល់ឡើង។
ពេលនោះ Higuain កៀកជិតនឹងដណ្ដើមបាល់បានហើយ ស្រាប់តែមានកីឡាករម្នាក់ទាត់បាល់ចេញទៅក្រៅ ដែលធ្វើឲ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ខឹងយ៉ាងខ្លាំង ក៏ចាប់ផ្ដើមទាត់គ្រូបង្វឹក និងធាក់បដាផ្សាយពាណិជ្ជកម្មជាដើម។ ក្រោយមកហាក់ដូចជា មានការសម្របសម្រួលគ្នា ហើយក៏បន្តហ្វឹកហាត់តទៅទៀត។
យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយឡើយ ពីខាងគ្រូបង្គោលក្ដី ពីខាងកីឡាករក្ដី៕
ខាងក្រោមនេះ ជាវីដេអូ ៖
ប្រភពវីដេអូ៖ Sky Sports