- 2019-09-17 11:02:35
- បាល់ទាត់
Ter Stegen និយាយត្រង់ៗថា មិនសប្បាយចិត្តនឹង Neuer
- 2019-09-17 11:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ter Stegen និយាយត្រង់ៗថា មិនសប្បាយចិត្តនឹង Neuer
ចន្លោះមិនឃើញ
អ្នកចាំទីអាល្លឺម៉ង់ Marc Andre Ter Stegenបានប្រើប្រាស់សន្និសីទកាសែតប្រកួត UEFA Champions League រវាង Borussia Dortmund និង Barcelona និយាយពីភាពមិនសប្បាយចិត្តរបស់ខ្លួននឹងអ្នកចាំទីដៃទី១ ក្រុមជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer។
កីឡាកររូបនេះបាននិយាយថា៖ " អ្នកមិនអាចនិយាយថា យើងមានការប្រកួតប្រជែងសម្រាប់តំណែងអ្នកចាំទី ហើយរំពឹងថា អ្នកអត់បានលេង សប្បាយចិត្តទេ […] Manuel Neuer អត់ចាំបាច់និយាយវិភាគពីអារម្មណ៍របស់ខ្ញុំទេ " ។
កីឡាកររូបនេះបន្តថា៖ " វាជាគំនិតរបស់ខ្ញុំ ប្រសិនបើក្រឡេកមើលប៉ុន្មានឆ្នាំចុងក្រោយ អ្នកនឹងឃើញថា ខ្ញុំមានឥរិយាបថល្អ ហើយអ្វីដែល Neuer និងអ្នកផ្សេងទៀតនិយាយ អត់សមទេ។ សម្ដីរបស់ Neuer មិនសមរម្យ តែខ្ញុំមិននិយាយទៀតទេ ខ្ញុំចង់បញ្ចប់ភាពចម្រូងចម្រាសនេះ " ។
ក្រោយពីអត់បានលេងជម្រុះ UEFA Euro 2020 ទាំង ២ប្រកួត ក្នុងខែកញ្ញា នេះ Stegen បានបង្ហាញពីអារម្មណ៍មិនសប្បាយ ពេលដែលអត់បានលេង។ ក្រោយមក Neuer បានតបវិញថា ការនិយាយពីអារម្មណ៍របស់ខ្លួនជាសាធារណៈបែបនេះ មិនមានភាពចាំបាច់ និងមិនបានជួយក្រុមឡើយ។
គួររម្លឹកផងដែរថា Ter Stegen ជាអ្នកចាំទីបម្រុង Neuer ជាច្រើនឆ្នាំហើយ តាំងពីព្រឹត្តិការណ៍ World Cup ២០១៤ មកម្ល៉េះ៕