- 2019-09-16 04:42:11
- បាល់ទាត់
ពានរង្វាន់ពាក់កណ្ដាលអាជីពធំបំផុតនៅកម្ពុជា ត្រៀមចាប់ផ្ដើមរដូវកាលថ្មីហើយ
- 2019-09-16 04:42:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់ពាក់កណ្ដាលអាជីពធំបំផុតនៅកម្ពុជា ត្រៀមចាប់ផ្ដើមរដូវកាលថ្មីហើយ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីពធំបំផុតនៅកម្ពុជា KMH Champions League ត្រៀមបើករដូវកាលថ្មីរបស់ខ្លួនហើយ ដោយចាប់ផ្ដើមទទួលពាក្យសម្រាប់ក្រុមចង់ចូលរួមប្រកួតប្រជែង។
រដូវកាលថ្មីខាងមុខនេះ ព្រឹត្តិការណ៍ KMH នឹងមាន៣កម្មវិធីដូចឆ្នាំមុនដែរ។ ដោយមាន KMH Super Cup , KMH Champions League និង KMH Cup ដែលជាពានរង្វាន់សម្រាប់ក្រុមយុវជន។ ពាន KMH Super Cup គឺជាពានរង្វាន់មាន១០ក្រុមចូលរួម ហើយក្រុមទាំង១០នេះ សុទ្ធតែជាក្រុមពិសេសតែម្ដង ដោយមានទាំងក្រុមជម្រើសបរទេសនៅប្រទេសកម្ពុជាផងដែរ និងក្រុមជើងឯកតាមពានរង្វាន់នានា។ ការប្រកួតបែងចែកជា២ពូល ១ពូល៥ក្រុម លេង១ជើង យកក្រុមលេខ១តាមពូល ទៅប្រកួតផ្ដាច់ព្រ័ត្រតែម្ដង។ ពានរង្វាន់នេះ ចាប់ផ្ដើមនៅថ្ងៃទី២២ខែតុលាខាងមុខ។
សម្រាប់ពាន KMH Champions League គឺជាពានដែលរៀបចំឡើងដោយមានក្រុមខ្លាំងៗ ចូលរួមចំនួន៣២ក្រុម។ ការប្រកួតនេះបានបែងចែកជា៣វគ្គ វគ្គទី១ជម្រុះក្រុមទាំង៣២ ដោយបែងចែកជា៨ពូល ១ពូលមាន៤ក្រុម លេង១ជុំ។ អ្នកបានលេខ១និងលេខ២ បានទៅវគ្គទី២ ដោយវគ្គនេះមាន៤ពូល ១ពូលមាន៤ក្រុមទៀត។ វគ្គទី២តាមពូល នឹងចាប់ផ្ដើមក្រុមទាំង១៦។ ក្រុមបានលេខ១និងលេខ២ តាមពូលនៅវគ្គទី២ នឹងឡើងដល់វគ្គទី៣ ដែលមាន៨ក្រុម។ វគ្គ៨ក្រុមនេះ នឹងលេងចាញ់ធ្លាក់ធម្មតា(លេង២ជើង) រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដងដែលលេងតែមួយជើងទេ។ ពាននេះ ចាប់ផ្ដើមនៅខែមករាឆ្នាំ២០២០។
សម្រាប់ពាន KMH Cup ដែលជាពានយុវជននេះ រំពឹងមាន១០ក្រុមដែរ ចែងជា២ពូល។ យក២ក្រុមតាមពូល ទៅប្រកួតវគ្គបន្ទាប់ឬ Semi Final តែម្ដង។ ពាននេះ រំពឹងចាប់ផ្ដើមនៅកុម្ភៈឆ្នាំក្រោយ។ លោក កាំង សេន ស្ថាបនិកពានរង្វាន់ KMH ទាំង៣ខាងលើ បានបញ្ជាក់ថាការបង្កើតពានរង្វាន់នេះ គឺមិនខុសពីរាល់ឆ្នាំឡើយ គោលបំណងធំចង់អភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ហើយប្រាក់ដែលទទួលបានក៏នឹងយកទៅជូនមន្ទីរពេទ្យគន្ធបុប្ផាដដែលដែរ។
សម្រាប់ប្រាក់រង្វាន់ពានទាំង៣ខាងលើវិញ គឺពានរង្វាន់ KMH Champions League ក្រុមលេខ១បាន១ម៉ឺនដុល្លារ។ ពានរង្វាន់ KMH Super Cup និង KMH Cup ក្រុមជើងឯកនឹងទទួលបាន៤ពាន់ដុល្លារ។ ក្រៅពីនេះ ក៏នឹងមានប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនទៀតផងដែរ៕
ប្រភពរូបភាព៖ Page KMH