• 2019-09-16 03:57:13
  • បាល់ទាត់

ស្វាយ​រៀង ​បន្ដ​ឈ្នះ​សប្ដាហ៍​ទី​២២ ​បង្កើត​កំណត់ត្រា​ទៀត​ហើយ​

  • 2019-09-16 03:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​២២​ហើយ ​ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​តែ​បន្ដ​ភាព​ខ្លាំង​ដដែល ឈ្នះ​យុវជន​បាទី ៧-០។

ប៉ះ​ជាមួយ​ក្រុម​យុវជន​បាទី​នេះ ​ហាក់​មិន​មាន​អ្វី​ពិបាក​សម្រាប់​ក្រុម​ស្វាយ​រៀង​ឡើយ។ ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ Private ​ស៊ុត​យក​ៗ ​បាន​៥​គ្រាប់​ម្នាក់​ឯង​សម្រាប់​១​ប្រកួត​នេះ។ ហើយ​ក៏​បាន​ជួយ​ក្រុម​ស្វាយ​រៀង​បន្ដ​កំណត់ត្រា​មិន​ចាញ់​២២​ប្រកួត​ក្នុង​លីគ​នេះ​ផង​ដែរ។ ​មួយ​វិញ​ទៀត ​ក្រុម​របស់​លោក Conor ​ក៏​កាន់​តែ​កៀក​លើក​ពាន​ដែរ ​ពោល​គឺ​២២​ប្រកួត ​មាន​៥៨​ពិន្ទុ ​លើស​ក្រុម​លេខ​២ ​វិសាខា ​៨​ពិន្ទុ​ឯ​ណោះ។ ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ។

២២​ប្រកួត​របស់​ក្រុម​ស្វាយ​រៀង គឺ​ឈ្នះ​១៨​ប្រកួត ​និង​ស្មើ​៤​ប្រកួត។ ដូច្នេះ​ចាំ​មើល​ទាំង​អស់​គ្នា​ថា​៤​ប្រកួត​នៅ​សល់ តើ​ពួកគេ​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​នេះ​ដល់​ចប់​រដូវ​កាល​ឬ​ទេ?

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់