• 2019-09-13 13:47:38
  • បាល់ទាត់

Costa៖ ខ្ញុំ​មិន​អង្វរ​ឲ្យ Griezmann បន្ត​នៅ​ Atletico ទេ

  • 2019-09-13 13:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​កីឡាករ Diego Costa បាន​លើកឡើង​ប្រាប់​ Channel Youtube អេស្ប៉ាញ Que Partizado ថា ខ្លួន​មិន​អង្វរ​ឲ្យ​ Griezmann បន្ត​នៅ​ជាមួយ​ក្លឹប Atletico Madrid ទេ ដោយសារ​តែ​គេ​មាន​ក្ដី​ស្រមៃ​ចង់​លេង​ជាមួយ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Luis Suarez ហើយ​គេ​គួរ​តែ​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ក្ដី​សុបិន​របស់​គេ​ ចង់​លេង​ជាមួយ Messi និង​ Suarez។ យើង​ដឹង​ថា គេ​ជា​កីឡាករ​ប្រភេទ​ណា​ហើយ។ ក្នុង​នាម​យើង​ជា​កីឡាករ យើង​ត្រូវ​តែ​រក​អ្វី​ដែល​ថ្មី " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា៖ " Griezmann គេ​ចង់​បាន​បទពិសោធន៍​ថ្មី ហើយ​គេ​នឹង​រក​បាន Barcelona។ ខ្ញុំ​មិន​ប្រឹង​អង្វរ​ឲ្យ​គេ​បន្ត​ទេ ប៉ុន្តែ​គេ​សួរ​យោបល់​ខ្ញុំ ខ្ញុំ​នឹង​ថា​ ទៅ​ចុះ គ្រប់គ្នា​គួរ​តែ​សាក​របស់​ថ្មី " ។

Costa ក៏​ធ្លាប់​ចាកចេញ​ពី​ Atletico Madrid ដែរ ដោយ​ចេញ​ទៅ​លេង​នៅ Chelsea កាល​ពី​ឆ្នាំ​២០១៤ និង​ត្រលប់​មក​វិញ​នៅ​ឆ្នាំ២០១៨។ មិន​តែ​ប៉ុណ្ណោះ​កីឡាករ​រូប​នេះ​ ក៏​បាន​ប្ដូរ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ ដោយ​ដូរ​ពី​ប្រេស៊ីល មក​លេង​នៅ​អេស្ប៉ាញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់