• 2019-09-13 03:46:13
  • បាល់ទាត់

ទីបំផុត Lukaku ទម្លាយ​មូលហេតុ​ឡើង​គីឡូ​ស្រឺតៗ​​ធំ​ប៉ុន​បាវ​កាល​នៅ Man Utd

  • 2019-09-13 03:46:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​និយាយ​ថា គេ​ឡើង​គីឡូ​ខ្លាំង​កាល​​នៅ Manchester United ដោយ​សារ​តែ​មាន​បញ្ហា​ប្រព័ន្ធ​រលាយ​អាហារ។

មុន​ពេល​ផ្លាស់​ទៅ Inter Milan អំឡុង​ពេល​​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​បិសាច​ក្រហម Lukaku ឡើង​គីឡូ​​៩​ផោន(៤​គីឡូ)។ ដូច្នេះ​អ្នក​ចាត់​ការ​​របស់ Inter លោក Antonio Conte បាន​ដេញ Lukaku ឲ្យ​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​រក​បញ្ហា។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​បាន​និយាយ​ថា៖ "ជា​ធម្មតា ប្រព័ន្ធ​រំលាយ​អាហារ​របស់​ខ្ញុំ​ល្អ​ណាស់។ ខ្ញុំ​រំលាយ​អាហារ​​បាន​លឿន។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ជំនាញ​អាហារូបត្ថម្ភ​បាន​និយាយ​មក​ខ្ញុំ​គឺ វា​ឈប់​ដំណើរ​ការ”។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ Lukaku ឡើង​គីឡូ។

អតីត​កីឡាករ​របស់ Chelsea រូប​នេះ​​បន្ថែម​ថា សម្រាប់​​របប​អាហារ​ថ្មី​ហូប​ត្រី ដំឡូង​បារាំង​ផ្អែម Pasta និង​បន្លែ​ស្រស់​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​គេ​ប្រសើរ​ឡើង​វិញ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់