• 2019-09-13 12:52:21
  • ព័ត៌មាន

Shaktar ជើង​ខ្លាំង​អ៊ុយក្រែន​មែន​ តែ​ខកខាន​លេង​ក្នុង​ទឹកដី​ខ្លួន​ឯង​ ៥ឆ្នាំ​ហើយ

  • 2019-09-13 12:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​គិត​ថា ទ្វីប​អឺរ៉ុប​សុទ្ធ​តែ​មាន​ភាព​ស៊ីវិល័យ ឡូយឆាយ ក៏​ប៉ុន្តែ​ការ​យល់​ឃើញ​ទាំង​នេះ ខុស​ទាំង​ស្រុង​បើ​គេ​ក្រឡេក​មក​មើល​ស្ថានភាព​នយោបាយ-សន្តិសុខ នៅ​តំបន់​អឺរ៉ុប​ខាង​កើត ជាពិសេស​តំបន់​គ្រីមា ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

តំបន់​នេះ​ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​អ៊ុយក្រែន​នៅ​ឆ្នាំ២០១៤ ក្រោយ​ពី​មាន​ការ​ប្រជាមតិ​មួយ​នៅ​ពេល​នោះ។ កងទ័ព​ដែល​មាន​ការ​គាំទ្រ​ដោយ​រុស្ស៊ី ក៏​បាន​ប្រកាស​ឯករាជ្យ​នៅ​ក្នុង​តំបន់ ដែល​មាន​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាមានិត Donetsk។

កីឡដ្ឋាន Donbass Arena កាល​ពី​ពេល​កន្លង​ទៅ

ក្លឹប Shaktar Donetsk បាន​បង្ខំ​ចិត្ត​បោះបង់​កីឡដ្ឋាន Donbass ដែល​ស្ថិត​នៅ​ទីក្រុង​ Donetsk នៅ​ឆ្នាំ​២០១៤ ដោយសារ​តែ​សន្តិសុខ​ សុវត្ថិភាព មិន​អាច​ធានា ព្រោះ​តែ​មាន​ភាព​ប្រទាញប្រទង់​គ្នា​រវាង​កងទ័ព​អ៊ុយក្រែន និង​កងទ័ព​រដ្ឋ​ផ្ដាច់​ខ្លួន។

ផ្ទុក​បាន​មនុស្ស​ជាង ៥ម៉ឺន​នាក់ កីឡដ្ឋាន​មួយ​នេះ​ ធ្លាប់​ធ្វើ​ជា​កន្លែង​ជួប​ប្រជុំ​ និង​សម្រប​សម្រួល​នយោបាយ​ជា​ច្រើន​លើក​មក​ហើយ ក៏​ប៉ុន្តែ​នៅ​តែ​រង​គ្រាប់​ផ្លោង​ចំនួន ២លើក ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ភាគី​ទំនាស់​ទាំង​នោះ។

Skaktar ដែល​ជា​ក្លឹប​ក្នុង​តារាង​ក្លឹប​ឆ្នើម​ចំនួន​ ២០ របស់ UEFA ហើយ​ក៏​ធ្លាប់​គ្រង​ជើងឯក​លីគ​កំពូល​អ៊ុយក្រែន​ជា​ច្រើន​សម័យ​កាល​​ផង​ដែរ។ ក្រោយ​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​របស់​ខ្លួន ក្លឹប​មួយ​នេះ​បាន​រើ​បង្វេច​ទៅ​លេង​នៅ​ទីនេះ​មួយ​រយៈ ទី​នោះ​មួយ​រយៈ លុះ​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០២០ ក្លឹប​មួយ​នេះ​បាន​យក​កីឡដ្ឋាន​ជាតិ​អ៊ុយក្រែន នា​ឯរដ្ឋធានី​គៀវមក​ធ្វើ​ជា​ទឹកដី​បណ្ដោះ​អាសន្ន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់