• 2019-09-12 08:01:23
  • បាល់ទាត់

របួស​ស្មា​អាច​បង្ខំ​ Djokovic បោះ​បង់​ពាន​​ទាំង​អស់​ដែល​នៅ​សល់​

  • 2019-09-12 08:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Novak Djokovic ទំនង​ជា​មិន​អាច​លេង​ពាន​​​តិន្នីស​សំខាន់​ៗ​ផ្សេង​ទៀត​ទេ​នៅ​​ឆ្នាំ​២០១៩​នេះ​ដោយ​សារ​របួស​ស្មា​រ៉ាំរ៉ៃ​ទាមទារ​ពេល​វេលា​សម្រាក​ និង​ព្យាបាល​។​

Djokovic

តារា​វាយ​កូន​បាល់​សញ្ជាតិ​ស៊ែប​កំពុង​ស្ថិត​នៅ​ប្រទេស​ស្វីស​ដើម្បី​ព្យាបាល​របួស​ស្មា​ខាង​ស្ដាំ​ ដែល​ធ្វើ​ឲ្យ​រូប​គេ​បោះបង់​ការ​ប្រកួត​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ពាន ​US Open កាល​ពី​ដើម​ខែ​កន្លង​ទៅ។​ Djokovic បាន​ជ្រើសរើស​គ្លីនិក​ដែល​ខ្លួន​បាន​ព្យាបាល​របួស​កែង​ដៃ​កាល​ពី​ឆ្នាំ​ទៅ។​

របួស​លើក​នេះ​អាច​បង្ខំ​ឲ្យ​កីឡាករ​វ័យ​៣២​ឆ្នាំ​ខកខាន​ពាន​រង្វាន់​ជា​ច្រើន​ដូចជា​នៅ​សៀងហៃ​, ប៉ារីស, ទីក្រុង​ឡុងដ៍​ និង​ Davis Cup នៅ​ម៉ាឌ្រីដ​ជា​ដើម៕​

ប្រភព៖ Tennis ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី