• 2019-09-11 03:53:59
  • បាល់ទាត់

ទាត់​ចូល​៤​គ្រាប់​ម្នាក់​ឯង Ronaldo ធ្វើ​បាន​កំណត់ត្រា​២​ផ្សេង​​គ្នា

  • 2019-09-11 03:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៤​គ្រាប់​របស់ Cristiano Ronaldo ជាមួយ​ជម្រើសជាតិ​ព័រទុយហ្គាល់​ ទល់​នឹង​ លីទុយអានី បាន​ធ្វើ​ឲ្យ​​រូប​គេ​វ៉ា​អតីត​កីឡាករ​​ Robbie Keane ក្លាយ​ជា​កីឡាករ​​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​បំផុត​ក្នុង​​វគ្គ​ជម្រុះ Euro។

ព័រទុយហ្គាល់​បាន​យក​ឈ្នះលីទុយអានី ៥-១ ក្នុង​វគ្គ​ជម្រុះ​ Euro 2020 កាល​ពី​យប់​មិញ ខណៈ Ronaldo អាច​ធ្វើ​បាន​ដល់​ទៅ​៤​គ្រាប់​ម្នាក់​ឯង។ វា​បាន​ជួយ​តារា​របស់ Juventus រូប​នេះ​ឡើង​ឈរ​​លើ​កំណត់ត្រា​របស់ Robbie Keane ដែល​មាន​២៣​គ្រាប់​ក្នុង​វគ្គ​ជម្រុះ Euro អំឡុង​ពេល​លោក​លេងឲ្យ​ជម្រើស​ជាតិ​សាធារណរដ្ឋ​អៀរឡង់។

កំណត់ត្រា​មួយ​ទៀត​ដែល​អតីត​កីឡាករ​របស់ Manchester United ខាង​លើ​ធ្វើ​បាន​​គឺ គេ​ក្លាយ​ជា​កីឡាករ​ក្នុង​តំបន់​អឺរ៉ុប​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទាត់​បញ្ចូល​ទី​បាន​ដល់​៩០​គ្រាប់​ឲ្យ​ជម្រើស​ជាតិ។ រាប់​ទាំង​យប់​មិញ​ផង​ កីឡាករ​វ័យ​៣៤​ឆ្នាំ​ធ្វើ​បាន​ Hat-trick ៨​លើក​ហើយ​ឲ្យ​ព័រទុយហ្គាល់៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់