• 2019-09-11 02:59:17
  • បាល់ទាត់

ជម្រុះ​ World Cup យប់​មិញ​អ្នក​គាំទ្រ​ហុងកុង​ស្រែក​ចំអក​ភ្លេង​ជាតិ​ចិន​​ពេញ​កីឡដ្ឋាន​

  • 2019-09-11 02:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ហុងកុង​បាន​បរាជ័យ​ ០​-២​ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup លើក​ទី​ពីរ​របស់​ខ្លួន​កាល​ពី​យប់​មិញ។

ក្រៅ​ពី​សាច់រឿង​លើ​វាល​ស្មៅ​ គេ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ពី​សកម្មភាព​ក្រៅ​ទីលាន​របស់​អ្នក​គាំទ្រ​ដែល​បង្កប់​នៅ​សារ​នយោបាយ​ដ៏​ក្ដៅ​គគុក​រវាង​ប្រជាជន​នៅ​ទីនោះ​ជាមួយ​រដ្ឋបាល​ទី​ក្រុង​ហុងកុង។​ នៅ​មុន​ការ​ប្រកួត​ក្រុម​អ្នក​គាំទ្រ​បាន​លើក​បដា​​បន្ត​ប្រឆាំង​តវ៉ា​រដ្ឋាភិបាល​របស់​ខ្លួន​​ និង​ទីក្រុង​ប៉េកាំង។​

បន្ទាប់​មក​​ ​ពេល​ភ្លេង​ជាតិ​ចិន​បន្លឺ​ឡើង​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ អ្នក​គាំទ្រ​ហុងកុង​​ជា​ច្រើន​ម៉ឺន​នាក់​បាន​នាំ​គ្នា​ស្រែក​ (Boo) ចំអក​ កង​រំពង​ពេញ​កីឡដ្ឋាន​​ ដើម្បី​សម្ដែង​ការ​ប្រឆាំង​នឹង​ចិន។​​

សកម្មភាព​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ ដែល​ហាម​មិន​ឲ្យ​យក​​កីឡា​ទៅ​ពាក់ព័ន្ធ​នឹង​នយោបាយ។​ យ៉ាង​ណា​គេ​មិន​ដឹង​ថា​ហុងកុង​នឹង​រង​ការ​ពិន័យ​ពី​ FIFA ឬ​ក៏​អត់​ទេ។​

​​គួរ​បញ្ជាក់​ថា​មាន​មហា​បាតុកម្ម​ដ៏​ធំ​មួយ​បាន​អូស​បន្លាយ​ជា​ច្រើន​ខែ​នៅ​ទីក្រុង​ហុងកុង​ ក្រោយ​រដ្ឋបាល​ទីក្រុង​​នេះ​បាន​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ ធ្វើ​បត្យាប័ន​​​បើក​ផ្លូវ​បញ្ជូន​អ្នក​ទោស​ពី​ហុងកុង​ទៅ​ចិន​ដី​គោក​៕

​​

ប្រភព៖ South China Morning Post ប្រែសម្រួល៖ រ័ត្ន

មតិយោបល់