• 2019-09-10 12:00:15
  • ព័ត៌មាន

អ្នក​ចាំ​ទី​ជម្រើស​ជាតិ Curacao បាន​បាត់បង់​ជីវិត​ក្នុង​អូតែល​ ២ថ្ងៃ​មុន​ការ​ប្រកួត

  • 2019-09-10 12:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​ Curacao (ប្រទេស​នៅ​តំបន់​ការីប៊ៀន) កីឡាករ Jairzinho Pieter ត្រូវ​បាន​រក​ឃើញ​ថា​ស្លាប់ នៅ​ក្នុង​សណ្ឋាគារ​ដែល​ក្រុម​ស្នាក់​នៅ​ក្នុង​ប្រទេស​ហៃទី កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ត្រៀម​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ហៃ​ទី​នៅ​ថ្ងៃ​ពុធ ក្នុង​ប្រកួត CONCAF Nations League។​ មាន​ការ​សន្និដ្ឋាន​ថា កីឡាករ​វ័យ​ ៣១​ឆ្នាំ​រូប​នេះ ស្លាប់​ដោយ​ជំងឺ​បេះដូង។

មិត្ត​រួម​ក្រុម​កីឡាករ​រូប​នេះ បាន​ឲ្យ​ដឹង​ថា Pieter មាន​អាការៈ​មិន​ស្រួល​ខ្លួន​កាល​ពី​យប់​មុន​ថ្ងៃ​ដែល​គេ​បាត់បង់​ជីវិត ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ អ្នក​ចាំ​ទី​រូប​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​បាន​ស្លាប់​តែ​ម្ដង។

មរណភាព​របស់​អ្នក​ចាំ​ទី​ដៃ​ទី២ របស់​គូរ៉ាឆាវ​ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុវជន កីឡា និង​សកម្មភាព​ស៊ីវិល តាម​រយៈ​បណ្ដាញ Twitter។

គួរ​បញ្ជាក់​ផង​ដែរ​ថា Jairzinho បាន​លេង​ក្នុង​ក្លឹប​ប្រទេស​របស់​ខ្លួន ហើយ​បាន​ចាប់​ផ្ដើម​លេង​ជម្រើស​ជាតិ​នៅ​ឆ្នាំ២០១៣៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី