- 2019-09-10 02:29:16
- បាល់ទាត់
គ្រូជម្រើសជាតិថៃ បើកសិទ្ធិឱ្យកីឡាករគ្រប់រូប ស៊ុតបញ្ចូលទីឥណ្ឌូណេស៊ី
- 2019-09-10 02:29:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិថៃ បើកសិទ្ធិឱ្យកីឡាករគ្រប់រូប ស៊ុតបញ្ចូលទីឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Akira Nishino បានថ្លែងបញ្ជាក់ថា ក្រុមលោកត្រូវតែរកគ្រាប់បាល់ពេលប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី ក្នុងវគ្គជម្រុះ World Cup 2022 ពូលG ជើងទី២ យប់នេះ បន្ទាប់ពីថៃ មិនអាចរកគ្រាប់បាល់ពេលប៉ះវៀតណាម កាលពីសប្តាហ៍មុន។
ថ្លែងក្នុងសន្និសីទកាលពីម្សិលមិញ លោកលើកឡើងយ៉ាងដូច្នេះថា៖ «បន្ទាប់ពីប្រកួតជាមួយវៀតណាម យើងមានពេលរៀបចំក្រុម ហើយខ្ញុំអាចនិយាយបានថា យើងកំពុងតែប្រសើរឡើងហើយ។ បើទោះបីជាយើងបាត់បង់កីឡាករសំខាន់ៗ២រូប ដោយសារតែរងរបួសក្តី ប៉ុន្តែទឹកចិត្តក្រុមគឺវិជ្ជមានណាស់»។
អតីតគ្រូជម្រើសជាតិជប៉ុនរូបនេះ បញ្ជាក់ថា ដើម្បីឈ្នះការប្រកួតនេះ ដំបូងបំផុតគឺក្រុមថៃ ត្រូវតែរកគ្រាប់បាល់ឱ្យបាន ដោយការបង្កើតឱកាស ហើយផ្តល់សិទ្ធិឱ្យកីឡាករគ្រប់រូបមានសិទ្ធិស៊ុតបញ្ចូលទី។ លើសពីនេះ ក្រុមលោកនឹងសម្រុកចូលតំបន់ការពាររបស់ឥណ្ឌូណេស៊ី ជាងពេលប្រកួតជាមួយវៀតណាមទៅទៀត៕