• 2019-09-09 02:13:02
  • បាល់ទាត់

Nadal ឈ្នះ​ US Open ជា​ Grandslam ទី​១៩​ក្នុង​អាជីព​

  • 2019-09-09 02:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rafael Nadal បាន​យក​ឈ្នះ​ជើង​ខ្លាំង​រុស្ស៊ី​ Daniil Medvedev ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​ US Open ជា​លើក​ទី​ពីរ​នៅ​ក្នុង​អាជីព។

Nadal

តារា​វាយ​កូន​បាល់​សញ្ជាតិ​អេស្ប៉ាញ​បាន​ផ្ដួល​គូ​ប្រជែង​ក្នុង​លទ្ធផល​ដ៏​តានតឹង​បំផុត​រហូត​៥សិត​គឺ ៧-៥ ៦-៣ ៥-៧ ៤-៦ និង ៦-៤។ Nadal ធ្លាប់​ឈ្នះ​ពាន​ US Open ម្ដង​កាល​ពី​អតីត​កាល​ក្នុង​ឆ្នាំ​២០០៤។​ រាប់​ទាំង​លើក​នេះ​ទៀត​ កីឡាករ​វ័យ​ ៣៣​ឆ្នាំ​លើក​ពាន​ Grand Slam (ពាន​ធំ​ក្នុង​កីឡា​វាយ​កូន​បាល់)​ លើក​ទី​១៩​ហើយ។​​

Grand Slam ១៩​ដង​របស់​ Nadal មាន​ដូចជា US Open ២​ដង, French Open ១២​ដង, Australian Open ១ដង និង​ Wimbledon ២ដង។​ Roger Federer ធ្លាប់​ឈ្នះ​ Grand Slam ច្រើន​ជាង​គេ​ចំនួន​២០​ដង និង​​ Novak Djokovic ១៦​ដង៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី