• 2019-09-08 08:44:56
  • បាល់ទាត់

Eto'o ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​មួយ​ក្នុង​អតីត​កាល​ប្រកាស​ចូល​និវត្តន៍

  • 2019-09-08 08:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​មួយ​រូប​នៅ​សតវត្ស​ទី​២១​គឺ Samuel Eto'o បាន​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ត្រឹម​វ័យ៣៨​ឆ្នាំ។​

Eto'o

កីឡាករ​សញ្ជាតិ​កាមេរ៉ូន​ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ក្រោយ​​កសាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​អតីត​កាល​ជាមួយ​​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ដូចជា Barcelona, Inter Milan, Chelsea និង​ Real Madrid រយៈ​ពេល​ខ្លី​ផង​ដែរ។​ Eto'o បង្ហាញ​ខ្លួន​ជាមួយ​ក្លឹប​អាជីព​៧១៨​ប្រកួត​ស៊ុត​បញ្ចូល​ទី​៣៥៩​គ្រាប់​។

នៅ​ជម្រើស​ជាតិ​វិញ​កីឡាករ​ស្បែក​ខ្មៅ​ចូល​ចិត្ត​ពាក់​អាវ​លេខ​៩​រូប​នេះ​លេង​បាន​១១៨​ប្រកួត​ និង​រក​គ្រាប់​បាន​៥៦​។​ Eto'o ធ្លាប់​ឈ្នះ​ពាន​ធំៗ​១៩​ ក្នុង​នោះ​ Champions League ៤​ជាមួយ​ក្លឹប​៣​ផ្សេង​គ្នា​ ហើយ​រូប​គេ​ជួយ​កាមេរ៉ូន​ ឈ្នះ​ Africa Cup ២​ដង​ និង​មេដាយ​មាស​អូឡាំពិក​ម្ដង៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់