• 2019-09-06 14:11:45
  • ព័ត៌មាន

ឃើញ​កំប្លែងៗ​មែន ប៉ុន្តែ​ Evra កំពុង​សម្ងំ​រៀន ដើម្បី​ត្រលប់​មក​ពិភព​បាល់ទាត់​វិញ

  • 2019-09-06 14:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​ស្លាប​បារាំង​លោក Patrice Evra បាន​បង្ហោះ​រូប​មួយ​នៅ​បណ្ដាញ​ Instagram របស់​លោក ដោយ​បង្ហាញ​ថា លោក​កំពុង​តែ​រៀន​យក​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក​ ដើម្បី​មក​ដឹកនាំ​ក្រុម​ក្នុង​ពេល​អនាគត។

លោក​បាន​បង្ហោះ​ដោយ​អម​នឹង​ខ្លឹមសារ​ថា៖ " មិន​ថា​អ្នក​នៅ​ទីណា​ក៏​ដោយ កុំ​ខ្ជិល​ អ្នក​តែងតែ​ត្រូវ​ធ្វើ​អ្វី​មួយ " ។

បើ​តាម​កិច្ច​សម្ភាសន៍​របស់​លោក​ជាមួយ​នឹង​សារព័ត៌មាន​អ៊ីតាលី Gazzetta dello Sport កាល​ពី​ខែ​កក្កដា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា លោក​ចាប់​ផ្ដើម​រៀន​វគ្គ​គ្រូ​បង្វឹក UEFA B Licence កាល​ពី​ឆ្នាំ២០១៣។

លោក​បាន​បន្ត​ថា លោក​កំពុង​តែ​រៀន​យក​អាជ្ញាប័ណ្ណ A Licence ដែល​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ កន្លះ​ទៀត លោក​នឹង​អាច​ដឹក​នាំ​ក្រុម​បាន​ហើយ។

ក្រៅ​ពី​នេះ​ លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ដដែល​ថា លោក​ទទួល​រង​ឥទ្ធិពល​ពី​អតីត​អ្នក​ចាត់ការ​ក្លឹប Manchester United-Sir Alex Ferguson៕

ប្រភព៖ France24 ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់