• 2019-09-06 13:04:23
  • ព័ត៌មាន

ក្លឹប​រ៉ូម៉ានី​មួយ​សុខ​ចិត្ត​អត់​លេង​ប្រកួត​លីគ ដើម្បី​ទៅ​ស៊ីការ​មិត្ត​រួម​ក្រុម

  • 2019-09-06 13:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​រ៉ូម៉ានី Poiana Mare Youth ដែល​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ​លីគ​លំដាប់​ទី ៤ រ៉ូម៉ានី សុខ​ចិត្ត​បោះបង់​ប្រកួត​ក្របខ័ណ្ឌ​លីគ​ប៉ះ​នឹង​ក្លឹប CS Carcea នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន។

បើ​តាម​សេចក្ដីប្រកាស​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​បោះបង់​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ ដើម្បី​ឲ្យ​សមាជិក​ក្លឹប​ទាំង​មូល​ទៅ​ចូល​រួម​អាពាហ៍ពិពាហ៍​របស់​មិត្ត​រួម​ក្រុម។

ក្នុង​ការ​ប្រកាស​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​បាន​ធ្វើ​ការ​សំណូមពរ​ឲ្យ​ពន្យារ​ការ​ប្រកួត​ តែ​ភាគី​ម្ខាង​ទៀត​មិន​យល់​ព្រម ដែល​ធ្វើ​ឲ្យ​ពួក​គេ​បោះបង់​ការ​ប្រកួត​ ដែល​ស្មើ​នឹង​ចាញ់​លទ្ធផល ៣-០។

Poiana Mare ហាក់​មិន​មាន​ការ​អន់​ចិត្ត​ប៉ុន្មាន​ទេ ដោយ​ពួក​គេ​បាន​បង្ហោះ​រូប​ទៅ​ចូល​រួម​អាពាហ៍ពិពាហ៍ ជាមួយ​នឹង​ Caption ថា " ពួក​យើង​ចាញ់​ការ​ប្រកួត​ តែ​ពួក​យើង​ឈ្នះ​ចិត្ត​ជា​គ្រួសារ​មួយ " ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី