- 2019-09-05 03:29:07
- បាល់ទាត់
មុនប៉ះវៀតណាម គ្រូថៃ រអ៊ូថាពិបាករើសខ្សែប្រយុទ្ធ
- 2019-09-05 03:29:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនប៉ះវៀតណាម គ្រូថៃ រអ៊ូថាពិបាករើសខ្សែប្រយុទ្ធ
ចន្លោះមិនឃើញ
លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានថ្លែងថា លោកមានការពិបាករើសខ្សែប្រយុទ្ធ ដោយសារតែក្រុមនីមួយៗនៅលីគក្នុងស្រុក សម្បូរតែកីឡាករខ្សែប្រយុទ្ធបរទេសតែប៉ុណ្ណោះ។ ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ក្នុងសន្និសីទសារព័ត៌មានមុនជំនួបរវាងម្ចាស់ផ្ទះថៃ និងវៀតណាម ក្នុងវគ្គជម្រុះ World Cup 2022 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Thammasat យប់នេះ។
ក្នុងចំណោមកីឡាករ ២៣នាក់របស់ថៃដែលត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ មិនមានឈ្មោះខ្សែប្រយុទ្ធដ៏ឆ្នើម Teerasil Dangda ឡើយដោយសារតែបញ្ហារបួស គឺមានតែ Supachai មកពី Buriram Utd និង Chananan Pombuppha របស់ Bangokok United តែប៉ុណ្ណោះ។ ប៉ុន្តែក៏មានខ្សែបម្រើប្រយុទ្ធ Chanathip Songkrasin ឬហៅថា «Messi ថៃ» ផងដែរដែលកំពុងក្លាយជាគោលដៅរបស់កីឡាករវៀតណាម។
យ៉ាងណាក៏ដោយ លោកអះអាងថា ក្រុមរបស់លោកគឺមានកីឡាករ U23 ដែលមានទេពកោសល្យច្រើន ហើយអាចមានសមត្ថភាពរកគ្រាប់បាល់បាន។
អតីតគ្រូជម្រើសជាតិជប៉ុនរូបនេះ មិនទាន់ហ៊ានទស្សន៍ទាយពីលទ្ធផលយ៉ាងណានោះទេ ដោយសារតែលោកមកដឹកនាំបង្វឹកក្រុមថៃ គឺមានរយៈពេលខ្លីតែប៉ុណ្ណោះ ហើយយប់នេះគឺជាការប្រកួតលើកដំបូងសម្រាប់លោក៕
ចុចអាន៖
-Chanathip និយាយពីការសងសឹកវៀតណាម
-ជម្រុះ World Cup៖ ប្រធានក្រុមជម្រើសជាតិវៀតណាម ប្រាប់ឱ្យប្រយ័ត្នចំពោះកីឡាករថៃមួយរូប