• 2019-09-04 01:30:30
  • បាល់ទាត់

ទោះ​មិន​សូវ​បាន​លេង​តែ​ Sanchez ថា​មិន​ស្ដាយ​ក្រោយ​ដែល​ទៅ​ Man Utd

  • 2019-09-04 01:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez គ្មាន​ការ​ស្ដាយ​ក្រោយ​ទេ​ ដែល​ចាកចេញ​ពី Arsenal ទៅ​ចូលរួម​ Manchester United ប៉ុន្តែ​រូបគេ​សោកស្ដាយ​ម្យ៉ាង​ត្រង់​មិន​សូវ​បាន​លេង​ធ្វើ​ឲ្យ​គ្មាន​ឱកាស​បង្ហាញ​សមត្ថភាព​​ឲ្យ​ល្អ​ដូច​កាល​នៅ​ក្លឹប​ចាស់។​

ខ្សែ​ប្រយុទ្ធ​ឈីលី​ វ័យ​៣០​ឆ្នាំ​បាន​ចូលរួម​ជាមួយ​ Inter Milan ក្នុង​កុងត្រា​ខ្ចី​ជើង​រយៈ​ពេល​វែង​ បន្ទាប់​ពី​ចំណាយ​ពេល​១៩​ខែ​ដ៏​អាប់អួ​នៅ​ទឹកដី​ Old Trafford។ Sanchez គឺ​ជា​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​នៅ​បិសាច​ក្រុម​ គឺ​ប្រមាណ​៤​សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​តែ​រក​បាន​ត្រឹម​៥​គ្រាប់​ប៉ុណ្ណោះ​ពី​៤៥​ប្រកួត។​

​មុន​ផ្លាស់​ទៅ​ Inter Milan កីឡាករ​ជំនាញ​ជើង​ឆ្វេង​មិន​បាន​បង្ហាញ​ខ្លួន​សូម្បី​១​ប្រកួត​នៅ​ Pre-season ជាមួយ​ក្រុម​លោក​ Ole Gunnar Solskjaer ហើយ​បើក​ឆាក​៣​ប្រកួត​ដំបូង​នៅ Premier League ក៏​ Sanchez មិន​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់​អ្នក​ចាត់ការ​សញ្ជាតិ​ន័រវែស​ដែរ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់