• 2019-09-03 13:29:38
  • បាល់ទាត់

Beckham ស្រមៃ​ចង់​ធ្វើ​គ្រូ​ជម្រើស​ជាតិ​អង់គ្លេស តែ​ខ្លាច​មាន​បញ្ហា​ម្យ៉ាង

  • 2019-09-03 13:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្រុមជម្រើស​ជាតិ​អង់គ្លេស​លោក David Beckham បាន​និយាយ​ប្រាប់ GO ថា ខ្លួន​សុបិន​ចង់​ក្លាយ​ជា​គ្រូ​ជម្រើស​ជាតិ​របស់​ប្រទេស​របស់​ខ្លួន តែ​ខ្លាច​ខ្លួន​មាន​សមត្ថភាព​មិន​ដល់ ដូច្នេះ​ហើយ​មាន​តែ​ទុក​ឲ្យ​លោក Garreth Southgate ដឹកនាំ​ចុះ។

លោក​បាន​និយាយ​ថា៖ " អ្នក​នៅ​សមាគម​បាល់ទាត់​អង់គ្លេស​ប្រាកដ​ជា​សម្លឹង​មើល​ឃើញ​រូប​ខ្ញុំ ជា​បេក្ខភាព​មួយ​រូប​នៃ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស " ។

លោក​បាន​បន្ត​ថា៖ " បើ​សិន​ជា​មាន​អ្នក​មក​រក​ខ្ញុំ​ដើម្បី​ការងារ​នេះ​មែន ខ្ញុំ​នឹង​គិត​គូរ​ពី​វា ព្រោះ​តែ​ខ្ញុំ​ស្រលាញ់​ជាតិ​ខ្ញុំ ហើយ​ស្រលាញ់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្ញុំ ប៉ុន្តែ​គិត​ថា​ខ្ញុំ​អាច​ធ្វើ​កើត​ ឬ អត់? មាន​នរណា​ដឹង​រឿង​ហ្នឹង​? '' ។

លោក​បាន​បន្ថែម​ថា៖ " វា​ជា​ការងារ​ក្នុង​ក្ដី​សុបិន​របស់​ខ្ញុំ ប៉ុន្តែ Garreth គេ​ធ្វើ​បាន​ល្អ​ហើយ។ អ្នក​គ្រប់គ្នា​សុទ្ធ​តែ​រីករាយ​នឹង​លទ្ធផល​របស់​គាត់ " ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់