- 2019-09-02 09:15:19
- បាល់ទាត់
Ole ថា Man Utd ធ្លាក់ពិន្ទុ តែមិនធ្លាក់ទម្រង់លេង
- 2019-09-02 09:15:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ole ថា Man Utd ធ្លាក់ពិន្ទុ តែមិនធ្លាក់ទម្រង់លេង
ចន្លោះមិនឃើញ
Ole Gunnar Solskjaer ថា Manchester United កំពុងដើរលើផ្លូវត្រូវមួយក្នុងការរៀបចំទម្រង់លេងរបស់ក្រុម បើទោះជាខកខានឈ្នះជិត១ខែទៅហើយក្ដី។
ក្រុមរហស្សនាមថាបិសាចក្រហមបើកឆាក Premier League ជាមួយជ័យជម្នះ ៤-០ លើ Chelsea តែចាប់តាំងពីពេលនោះមកពួកគេបានស្មើ Wolves ១-១, ចាញ់ Crystal Palace ១-២ និងស្មើ Southampton ១-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។
“រឿងពិបាកជឿនោះគឺ ៣ប្រកួតមិនដែលឈ្នះគឺ United លេងបានល្អជាងប្រកួត ដែលយើងឈ្នះ Chelsea។ ប្រកួតChelsea ទោះបាន៣ពិន្ទុតែ គូប្រកួតវាយលុកខ្លាំង ហើយយើងស៊ីដោយសារការវាយបកប៉ុណ្ណោះ ចំណែកប្រកួត៣ចុងក្រោយ United លេងយ៉ាងល្អ គ្រាន់តែគ្មានសំណាង ដូចជាការទាត់ប៉េណាល់ទីមិនចូលជាដើម"។ Ole និយាយ។
ក្រោយ International Break ក្រុមជើងឯកអង់គ្លេស២០សម័យកាលនឹងបើកទ្វារផ្ទះស្វាគមន៍គូប្រកួតដ៏តានតឹងមួយទៀតគឺ Leicester City នៅថ្ងៃទី១៤ កញ្ញា៕