• 2019-09-02 09:18:01
  • បាល់ទាត់

Lukaku និយាយ​អ្វី​ខ្លះ​ ក្រោយ​ជួយ Inter ឈ្នះ​​និង​មាន​ការ​រើសអើង​ពូជសាសន៍?

  • 2019-09-02 09:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​បាន​ជួយ Inter Milan ឈ្នះ​​ពីរ​ប្រកួត​ជាប់​គ្នា​ ត្បិត​មាន​ការ​រើសអើង​ពូជសាសន៍​ពី​អ្នក​គាំទ្រ​របស់​ក្លឹប Cagliari ក្ដី។

Lukaku រក​បាន​ពីរ​គ្រាប់ហើយ​សម្រាប់​រដូវ​កាល​នេះ​នៅ​​អ៊ីតាលី ក្រោយ​ផ្ទេរ​​ចេញ​ពី Manchester United ដោយ​បាន​ជួយ Inter យក​ឈ្នះ Cagliari ២-១ កាល​ពី​យប់​មិញ ប៉ុន្តែ​ការ​ប្រកួត​​មាន​ការ​រើសអើង​ពូជសាសន៍។ ការ​ស្រែក​ចំអក​បែប​សត្វ​ស្វា បាន​សំដៅ​ទៅ​កាន់ Lukaku នៅ​ពេល​ដែល​គេ​ទាត់​ប៉េណាល់ទី​នៅ​នាទី​៧២។

ត្បិត​មាន​រឿង​បែប​នេះ​ក្ដី​ តែ​កីឡាករ​វ័យ​២៦​ឆ្នាំ​​នៅ​តែ​បង្ហាញ​គំនិត​វិជ្ជមាន​ និង​ផ្ដោត​លើ​ការ​លេង​។ "ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ ចំពោះ​ការ​ជ័យជម្នះ​២​ប្រកួត​ដំបូង​ក្នុង​លីគ។ វា​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ពួក​យើង​ត្រូវ​​តែ​ប្រយុទ្ធ ហើយ​វា​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គ្រប់​ការ​ប្រកួត។ ខ្ញុំ​សប្បាយ​ចិត្ត​ដើម្បី​ក្រុម និង​អ្នក​គាំទ្រ​របស់​ពួក​យើង"៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់