• 2019-09-02 03:57:51
  • បាល់ទាត់

វត្ត​មាន Falcao ផ្អើល​មនុស្ស​បាក់​ទឹក​បាក់​ដី​ជាង​២​ម៉ឺន​នាក់​ទៅ​ទទួល​​នៅ​ទួរគី​

  • 2019-09-02 03:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Radamel Falcao ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ២៥ ០០០​នាក់ ក្នុង​ដំណើរ​របស់​គេ​មក​​ដល់​ទីក្រុង Istanbul កាល​ពី​ម្សិលមិញ ដើម្បី​ធ្វើ​ការ​ចុះ​កុងត្រា​ផ្ទេរ​មក​កាន់​ក្លឹប Galatasaray។

អតីត​ខ្សែ​ប្រយុទ្ធ​​របស់ Manchester United ត្រូវ​បាន​ទទួល​យ៉ាង​រាក់ទាក់​ ពេល​ដែល​គេ​មក​ដល់​​ប្រលានយន្តហោះ Ataturk Airport។ Falcao គ្រោង​នឹង​ផ្លាស់​​​ពី​ក្លឹប AS Monaco មក Galatasaray ខណៈ​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

សេចក្ដី​ប្រកាស​មួយ​​នៅ​លើ​បណ្ដាញ​សង្គម Twitter ​ផ្លូវការ​របស់ Galatasaray បាន​សរសេរ​ថា៖ "ការ​ចរចា​ផ្លូវការ​បាន​ចាប់​ផ្ដើម​ជាមួយ​កីឡាករ​និង​ក្លឹប AS Monaco FC លើ​ការ​ដោះដូរ​កីឡាករ​អាជីព Radamel Falcao ​ទៅ​កាន់​ក្លឹប​របស់​ពួក​យើង"។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ Monaco ឡើយ​ក្នុង​រដូវ​កាល​នេះ ដោយ​សារ​បញ្ហា​របួស​កជើង។ ៣​រដូវ​កាល​ចុងក្រោយ​ជាមួយ Monaco ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​បង្ហាញ​សមត្ថភាព​ល្អ​គួរ​សម ខុស​ប្លែក​​ពី​អំឡុង​ពេល​ខ្ចី​ជើង​ទៅ Manchester United និង Chelsea៕​​​​​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់