- 2019-08-31 07:15:29
- បាល់ទាត់
លក់ និងខ្ចីជើងខ្ទេចខ្ទីតែ Ole ថា Fred មួយគឺទុកនៅ United
- 2019-08-31 07:15:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក់ និងខ្ចីជើងខ្ទេចខ្ទីតែ Ole ថា Fred មួយគឺទុកនៅ United
ចន្លោះមិនឃើញ
Ole Gunnar Solskjaer បានចេញមកអះអាងថាខ្សែបម្រើ Fred នឹងបន្តស្នាក់នៅ Manchester United គឺគ្មានការដោះដូរ ខ្ចីជើង ឬលក់ចេញទេ។
ការនិយាយបែបនេះក្រោយពេលខ្សែបម្រើវ័យ២៦ឆ្នាំត្រូវ Fiorentina ទាក់ទងទៅលេងនៅ Serie A ១ឆ្នាំប៉ុណ្ណោះក្រោយរូបគេផ្ទេរពី Shakhtar Donetsk មក United។ យ៉ាងណា Ole មើលឃើញថា Fred នៅតែជាតួអង្គសំខាន់ជាមួយនឹងប្រព័ន្ធលេងរបស់លោក និងសម្រេចថារក្សារូបគេឲ្យនៅបន្ត។
“Fred ប្រឹងហ្វឹកហាត់យ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន ហើយកម្រិតលេងរបស់គេទាបជាងកីឡាករមួយចំនួនប៉ុណ្ណោះដូចជា Paul Pogba និង Scott McTominay"។ Ole និយាយដូច្នេះ។
គួររម្លឹកថាបិសាចក្រហមបានបញ្ចេញខ្សែប្រយុទ្ធសំខាន់ជាច្រើនដូចជា Alexis Sanchez, Romelu Lukaku ដោយក្លឹបកំពុងផ្ដោតលើការផ្ដល់ឱកាសដល់យុវជន និងកីឡាករចំណូលថ្មី៕