• 2019-08-30 13:12:38
  • បាល់ទាត់

Solksjaer ប្រាប់​ត្រង់​ៗ​ពី​មូលហេតុ​ដែល Sanchez និង Smalling ចេញ​ទៅ​អ៊ីតាលី

  • 2019-08-30 13:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​យក​ឱកាស​សន្និសីទសារព័ត៌មាន​សម្រាប់​ប្រកួត​ប៉ះ​នឹង​ក្លឹប Southampton មក​និយាយ​ពី​រឿង​ខ្សែ​ស្លាប​ឈីលី Alexis Sanchez ផ្ទេរ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ទៅ​កាន់ Inter Milan និង​ខ្សែ​ការពារ​អង់គ្លេស Chris Smalling ផ្ទេរ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ទៅ​កាន់ Roma។

លោក​បាន​និយាយ​ថា​ Sanchez ត្រូវ​តែ​ចេញ ដើម្បី​ទទួល​បាន​ការ​ចាប់​ផ្ដើម​ឡើង​វិញ ហើយ​ត្រៀម​ខ្លួន​លេង​ទៀងទាត់ និង​រក​គ្រាប់​បាល់​បាន​ច្រើន ដោយសារ​តែ ១៨​ខែ​ នៅ Manchester United មិន​សូវ​កាក់កប​សម្រាប់​គេ​ទេ។​

Solskjaer បាន​ប្រាប់​ត្រង់​ៗ​ថា លោក​ជឿទុកចិត្ត​កីឡាករ​មួយ​ចំនួន​ដូច​ជា Anthony Martial, Marcus Rashford និង Mason Greenwood ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ ហើយ​លោក​ក៏​ជឿ​ទុក​ចិត្ត​កីឡាករ​ផ្សេង​ៗ​ទៀត ព្រម​ទាំង​បុគ្គលិក​ក្លឹប​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អភិវឌ្ឍ​កីឡាករ​ក្មេង​ៗ។

ចំពោះ​ Smalling វិញ លោក Solskjaer បាន​និយាយ​ថា លោក​មាន​ខ្សែការពារ​រឹង​មាំ​ ៦រូប​ ដូច្នេះ​លោក​មិន​អាច​សន្យា​ឲ្យ​កីឡាករ​រូប​នេះ​លេង​បាន​ទៀងទាត់​ទេ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់