• 2019-08-30 06:58:37
  • បាល់ទាត់

ពាន​រង្វាន់​ Soccer League ​ឆ្នាំ​២០១៩ ​ប្រកាស​ទទួល​ពាក្យ​ដើម​ខែ​ក្រោយ​នេះ​ហើយ

  • 2019-08-30 06:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Soccer League 2019 ​បាន​ប្រកាស​ចាប់​ផ្ដើម​ទទួល​ពាក្យ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កញ្ញា​ខាង​មុខ​នេះ​ត​ទៅ​ហើយ រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៩។

ឯកឧត្តម​ ហ៊ុន ម៉ានី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ​បាន​ប្រកាស​ជា​ សា​ធារណៈ​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ជា​ផ្លូវការ​របស់​ខ្លួន​ថា ​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ដណ្តើម​ ពាន​រង្វាន់​ Soccer League ​លើក​ទី​៥ ​ឆ្នាំ​២០១៩ ​នឹង​ត្រូវ​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ នា​ថ្ងៃ​ទី​០២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។ ឯកឧត្តម​ប្រកាស​ឱ្យ​បណ្តា​ក្លឹប​បាល់ទាត់​គ្រប់​សមាសភាព​ទូទៅ​ អាច​មក​ចុះ​ឈ្មោះ​ ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​០១ ​ខែ​កញ្ញា ​ឆ្នាំ​២០១៩​នេះ​ត​ទៅ​។

ការលក់ពាក្យ​ និងទទួល​ពាក្យចូលរួម​ប្រកួត​នឹងចាប់ផ្តើមពី ​ថ្ងៃទី០​១ ខែ​កញ្ញា​ ឆ្នាំ២០១៩​ នៅ​លេខា​ធិការដ្ឋាន ស.ស.យ.ក​ ស្នាក់​ការ​កណ្តាល​ និង​អគារ​វិមាន​ពហុ​កីឡដ្ឋានជាតិ​អូឡាំពិក​ ហើយ​ឈប់​ទទួល​ពាក្យនាថ្ងៃទី​៣០ ខែ​កញ្ញា​ ឆ្នាំ២០១៩។ ​ព្រឹត្តិការណ៍​នេះនឹង​ប្រើប្រាស់កីឡដ្ឋាន​ចំនួន​៣​ផ្សេង​គ្នា​ សម្រាប់​វគ្គ​ជម្រុះ ​ដូច​ជា​កីឡដ្ឋាន​បាល់ទាត់​ កងយោធពលខេមរភូមិន្ទ​ (ស្តាតចាស់) កីឡដ្ឋាន​បាល់​ទាត់​វិសាខា ​និង​កីឡដ្ឋាន​បាល់ទាត់​វេស្ទើន។

សម្រាប់​ប្រាក់​រង្វាន់​នៃ​ពាន​នេះ គឺ​ក្រុម​លេខ​១​បាន​២០​លាន​រៀល ​មេដាយ​មាស​២៥​គ្រឿង ​ក្រុម​លេខ​២​បាន​១០​លាន​រៀល ​មេដាយ​ប្រាក់​២៥​គ្រឿង ​និង​ក្រុម​លេខ​៣​បាន​៥​លាន​រៀល ​អម​ជាមួយ​មេដាយ​សំរឹទ្ធិ​២៥​គ្រឿង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់