• 2019-08-29 03:12:28
  • បាល់ទាត់

គ្រូ​ថៃ សារភាព​រឿង១ ពេល​ដឹកនាំ​ក្រុមហ្វឹកហាត់​ត្រៀម​ប៉ះ​វៀតណាម ក្នុង​វគ្គ​ជម្រុះ World Cup

  • 2019-08-29 03:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹកក្រុម​ជម្រើស​ជាតិថៃ លោក Akira Nishino បាន​សារភាព​ថា លោក​មាន​អារម្មណ៍តានតឹង​ ក្នុង​ពេល​ដឹកនាំ​ក្រុម​ហ្វឹកហាត់​លើកដំបូង ដើម្បី​ត្រៀម​ជំនួប​ជាមួយ​វៀតណាម ក្នុង​វគ្គជម្រុះ World Cup 2022 ពូល G។ នេះបើតាមការចុះផ្សាយរបស់​បាងកកប៉ុស្តិ៍​កាលពីថ្ងៃទី២៨ ខែសីហា។

អតីត​អ្នកដឹកនាំក្រុមជប៉ុន ឡើងទៅវគ្គ១៦ក្រុម World Cup 2018 រូបនេះ បាន​កោះហៅប្រមូលផ្តុំកីឡាករ ៣៣រូប ដើម្បី​ធ្វើការហ្វឹកហាត់​ចម្រាញ់​យក ២៣រូប ទៅប្រកួត​ជាមួយវៀតណាម និង​ឥណ្ឌូណេស៊ី នៅថ្ងៃទី ៥ និង ១០ កញ្ញា ២០១៩។

ចុចអាន​បន្ថែម៖ Messi ថៃ Chanathip Songkrasin ជាប់​ក្នុងបញ្ជី​ត្រៀមប៉ះ​វៀតណាម តែគ្មាន​ឈ្មោះ Teerasil Dangda

ការ​ជ្រើសរើស​កីឡាករនេះ ត្រូវបាន​លោក Akira Nishino បញ្ជាក់​ថា គឺ​បន្ទាប់ពីបាន​មើល​ការលេង​របស់​ពួកគេ ក្នុង​លីគ​ថៃ។ «កីឡាករ​ថៃ មាន​សក្តានុពល។ ភារកិច្ច​ដំបូង​របស់ខ្ញុំ​គឺ​ជួយពួកគេ​ លេង​ឱ្យបាន​ល្អ និង​ការ​លេងជាក្រុម»៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទថ្មី