• 2019-08-29 01:54:42
  • បាល់ទាត់

​នេះ​មូលហេតុ​ពិត ​ប្រាក់ មុន្នីឧត្តម ​គ្មាន​ឈ្មោះ​នៅ​ជម្រើស​ជាតិ​

  • 2019-08-29 01:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​លេង​ទល់​ក្រុម​ហុងកុង​នៅ​ថ្ងៃ​ទី​៥​ខែ​ក្រោយ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ​។

ក្នុង​បញ្ជី​ឈ្មោះ​៣៥​នាក់​នេះ ​គេ​សង្កេត​ឃើញ​ថា​គ្មាន​វត្តមាន​កីឡាករ​ឆ្នើម​ៗ​ដល់​ទៅ​៣​នាក់​ឯ​ណោះ គឺ​ប្រាក់ មុន្នីឧត្តម ​ចាន់ វឌ្ឍនាកា ​និង​ធារី ចន្ថាប៊ីន។ ​កីឡាករ​៣​នាក់​នេះ សុទ្ធ​តែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត​នៅ​ជម្រើស​ជាតិ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ការ​គ្មាន​ឈ្មោះ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ ​ឆ្ងល់​គ្រប់​គ្នា​តែ​ម្ដង។

អ្វី​ដែល​ច្បាស់​ចេញ​ពី​កីឡាករ ប្រាក់ មុន្នីឧត្តម ​គឺ​រូបគេ​មាន​បញ្ហា​របួស​ពេល​លេង​នៅ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​ដូច្នេះ​ហើយ​ទើប​មិន​អាច​មាន​ឈ្មោះ​ចូល​លេង​នៅ​ជម្រើស​ជាតិ​បាន។ ខណៈ​ដែល វឌ្ឍនាកា ​និង​ធារី ចន្ថាប៊ីន ​វិញ ​នៅ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់