- 2019-08-28 09:47:39
- បាល់ទាត់
ក្ដៅៗ បញ្ជីឈ្មោះជម្រើសជាតិចេញហើយ ប៉ុន្តែអត់មានកីឡាករល្បីឈ្មោះ២នាក់ឯណោះ
- 2019-08-28 09:47:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ បញ្ជីឈ្មោះជម្រើសជាតិចេញហើយ ប៉ុន្តែអត់មានកីឡាករល្បីឈ្មោះ២នាក់ឯណោះ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ដើម្បីត្រៀមលេងជម្រុះពានរង្វាន់ FIFA World Cup 2022 ជាមួយក្រុមហុងកុងនៅថ្ងៃទី៥ខាងមុខនេះហើយ។
អ្វីដែលកាន់តែប្លែកភ្នែកថែមទៀត គឺបញ្ជីឈ្មោះនេះ គ្មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា នោះទេ បើទោះជាមួយរយៈនេះ រូបគេលេងបានល្អជាមួយក្រុមបឹងកេត និងទើបឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែក៏ដោយ។ ខណៈដែល ប្រាក់ មុន្នីឧត្តម ដែលជាកីឡាករឆ្នើមរបស់ព្រះខ័នរាជស្វាយរៀងក៏គ្មានឈ្មោះក្នុងបញ្ជីនេះដែរ។ នេះពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន៕