- 2019-08-28 06:54:00
- បាល់ទះ
លីគបាល់ទះកម្ពុជានឹងត្រឡប់មកវិញឆាប់ៗនេះ
- 2019-08-28 06:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគបាល់ទះកម្ពុជានឹងត្រឡប់មកវិញឆាប់ៗនេះ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទះកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បើកវគ្គគ្រូបង្វឹកកីឡាបាល់ទះកម្រិត១ នៅ NOCC។
ថ្លែងមកកាន់អ្នកសារព័ត៌មានលោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធបាល់ទះកម្ពុជាថា៖ «សហព័ន្ធនឹងជំរុញអាចនាពេលឆាប់ៗនេះឲ្យមានប្រកួតជាលីគជាដើម យើងអាចរៀបចំលីគបានទាល់តែយើងមានថវិកាគ្រប់គ្រាន់ អ៊ីចឹងថវិកាទាល់តែមានស្ពន់ស័រជួយទើបអាចទៅបាន។ ដូច្នេះយើងខិតខំប្រឹងប្រែងទី១ យើងត្រូវមានស្ពន់ស័រមួយជាមុនសិន ហើយបានយើងឈានទៅដំណើរការផ្សេងទៀតបាន»។ លោកបានបន្តទៀតថាបន្ទាប់ពីបញ្ចប់វគ្គសិក្សានេះសហព័ន្ធនឹងជំរុញឲ្យសិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងជួយជំរុញសកម្មភាពបណ្ដុះបណ្ដាលតាម រាជធានី ខេត្ត ធ្វើម៉េចឲ្យកាន់តែសស្រាក់សស្រាំថែមទៀត។
គួរដឹងដែរថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ មកពី១២ រាជធានី ខេត្ត រួមបញ្ចូលទាំងក្លឹបធំៗមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ៕