• 2019-08-27 09:13:03
  • បាល់ទាត់

Griezmann សារភាព​ថា​គ្រាប់​ទី​ពីរ​ទល់​ Betis លួច​រៀន​ពី Messi

  • 2019-08-27 09:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របួស​ខ្លួន​ចំពោះ​មុខ​​អ្នក​គាំទ្រ​ Barcelona នៅ​ Nou Camp ក្នុង​ការ​ប្រកួត​ LaLiga សប្ដាហ៍​ទី​២។

Griezmann

ខ្សែ​ប្រយុទ្ធ​ដែល​ទិញ​ពី Atletico Madrid បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ឯង​ ក្នុង​ជំនួប​ដែល​ Barcelona យក​ឈ្នះ​ Real Betis ៥​ទល់​នឹង​២។​ គ្រាប់​ទី​មួយ​ជា​ការ​លោត​ទាត់​ ​បញ្ជូន​ឲ្យ​ដោយ​ Sergi Roberto ហើយ​គ្រាប់​ទី​ពីរ​ Griezmann បាន​ទាត់​ប៉ោង​ពី​តំបន់​ដំបូល​ទូក​បញ្ចូល​ទី​យ៉ាង​ល្អ។​

យ៉ាង​ណា​ កីឡាករ​សញ្ជាតិ​បារាំង​ទម្លាយ​អាថ៌កំបាំង​ថា​គ្រាប់​ទី​ពីរ​នោះ​គឺ​គេ​លួច​រៀន​ពី​សិស្ស​ច្បង​ Lionel Messi។​ "ពិត​ហើយ​ គ្រាប់​បាល់​នោះ​ខ្ញុំ​ឃើញ​ Leo ស៊ុត​ពេល​ហ្វឹកហាត់​ ខ្ញុំ​ក៏​លួច​ចម្លង​តាម"។ តារា​ឆ្នើម​វ័យ២៨​ឆ្នាំ​និយាយ​ទាំង​សើច​ដូច្នេះ៕ ​

Messi

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់